29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មានរបស់អង្គភាពសារព័ត៌មានគិរីដងរែកសម្រាប់ (ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤)

- Advertisement -spot_img

-(RFIថ្ងៃទី២៦ខែមករា)តាមពិតទៅរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី(សម្តេចម៉ែ) កាលពីខែវិច្ឆិកា ឆ្នាំ២០២៣មកម្ល៉េះ ។ ក៏ប៉ុន្តែទើបតែផ្សព្វផ្សាយជាទូទៅ នៅថៃ្ងព្រហស្បតិ៍ ទី២៥ ខែមករានេះ ក្រុមគ្រូពេទ្យព្រះរាជវាំងនេះ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង សមាជិក ៧នាក់ ផ្សេងទៀតសុទ្ធសឹងជាវេជ្ជបណ្ឌិតចំណានៗ នៅក្នុងប្រព័ន្ធសុខាភិបាលរបស់រដ្ឋាភិបាលអាណត្តិទី៧នេះ។

-(RFIថ្ងៃទី២៦ខែមករា) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានណែនាំឲ្យប្រធានសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលមានមណ្ឌលថែទាំកុមារត្រូវដាក់ពាក្យស្នើសុំការទទួលស្គាល់ជាផ្លូវការ ។ អ្នកនាំពាក្យ ក្រសួងសង្គមកិច្ច លោក តូច ចាន់នី បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថាក្នុងចំណោមមណ្ឌលថែទាំងកុមារជាង ១០០ ទីតាំង មានមណ្ឌលតិចតួចបំផុតដែលមិនបានដាក់ពាក្យសុំការទទួលស្គាល់ពីក្រសួង ។ តាមលោក តូច ចាន់នី ក្រសួងនឹងចុះបិទមណ្ឌលណាដែលបន្តមិនដាក់ពាក្យសុំការទទួលស្គាល់ពីក្រសួង ។

-(VOAថ្ងៃទី២៦ខែមករា) សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានបាន និងកំពុងស្ថិតក្រោមការត្រួត ពិនិត្យរបស់ក្រសួងយុត្តិធម៌ មុនពេលសេចក្តីព្រាងច្បាប់នេះត្រូវបញ្ជូនទៅគណៈរដ្ឋមន្ដ្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើការពិនិត្យ ផ្ដល់យោបល់ រួចបញ្ចូនទៅរដ្ឋសភាដើម្បីអនុម័ត ។ នៅមុនការបោះឆ្នោតជាតិ ឆ្នាំ ២០២៣ កន្លងទៅ អតីតនាយករដ្ឋមន្ត្រីគឺលោក ហ៊ុន សែន បានទទូចឲ្យក្រសួងព័ត៌មានបញ្ចប់ការតាក់តែងសេចក្តីព្រាងដែល គេស្គាល់ថា «A2I Law» ។ បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងព័ត៌មានដែលវីអូអេទទួលបាន សម្រាប់ទិសដៅ នៅឆ្នាំ ២០២៤ នេះក្រសួងនឹងបញ្ចប់សេចក្ដីព្រាងច្បាប់ស្តីសិទ្ធិទទួលបានព័ត៌មានដែលកំពុងស្ថិតនៅក្នុងដែនសមត្ថ កិច្ចរបស់ក្រសួងយុត្តិធម៌ ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img