29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មានរបស់អង្គភាពសារព័ត៌មានគិរីដងរែកសម្រាប់ (ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤)

- Advertisement -spot_img

-(RFIថ្ងៃទី២៣ខែមករា)ថ្មីៗនេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលចងសសម្ព័ន្ធភាពនឹងគ្នាបាន ធ្វើសមាជផ្លាស់ប្ដូររចនាសម្ព័ន្ធថ្មី ក្នុងនោះមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនថ្នាក់ដឹកនាំជាដើម ។ ការផ្លាស់ប្តូររចនាសម្ព័ន្ធ និង ថ្នាក់ដឹកនាំថ្មីនេះ ត្រូវបានគេមើលឃើញថា មានគោលដៅត្រៀមសម្រាប់ការបោះឆ្នោតអសកលនៅឆ្នាំ២០២៤ … គួរបញ្ចាក់ថា សមាជរបស់ក្រុមបក្សប្រឆាំងធ្វើឡើង ក្រោយពីគណបក្សភ្លើងទៀនដែលមានអ្នកគាំទ្រច្រើនមិនត្រូវបាន អនុញ្ញាតឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយសារគ្មានឯកសារច្បាប់ដើម។ ចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធ និងក្បាលម៉ាស៊ីនថ្មីរបស់ក្រុមបក្សប្រឆាំងនេះត្រូវបានក្រុមអ្នកវិភាគលើកឡើងជាទស្សនៈផ្សេងៗគ្នា ។

-(RFIថ្ងៃទី២៣ខែមករា)នៅថ្ងៃទី២២ ខែមករានេះ ក្រុមអង្គការសង្គមស៊ីវិល សហជីពចំនួន ៥៥ស្ថាប័ន បាន ដាក់ញត្តិមួយជូនលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំកសាងស្តូប«បញ្ឈប់វប្បធម៌និទណ្ឌភាព»នៅរាជ ធានីភ្នំពេញ ។ សំណើសុំរបស់អង្គការសង្គមស៊ីវិលទាំងនេះ ធ្វើឡើងនៅក្នុងឱកាសប្រារព្ធខួប ២០ឆ្នាំ នៃឃាតកម្មលើ លោក ជា វិជ្ជា មេដឹកនាំសហជីពដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ។

-(RFAថ្ងៃទី២៣ខែមករា)មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដែលកំពុងជាប់ឃុំរំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញនឹងជំនុំជម្រះក្តីដោយឯករាជ្យ និងឥតលម្អៀងដើម្បីផ្ដល់យុត្តិធម៌ ហើយដោះលែងលោកឱ្យ មានសេរីភាពឡើងវិញ ។ ការលើកឡើងនេះនៅមុនពេលសាលាឧទ្ធរណ៍គ្រោងបើកសវនាការជំនុំជម្រះក្តីលើបណ្តឹង ជំទាស់របស់ លោក ថាច់ សេដ្ឋា នៅថ្ងៃទី២២ ខែមករា ។ អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា នៅត អះអាងថា លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញឡើយ ។


-(VOAថ្ងៃទី២៣ខែមករា)ក្រុមគ្រួសារ សង្គមស៊ីវិល សហជីពជាតិនិងអន្តរជាតិ គណបក្សនយោបាយរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ នៅតែទាមទារឱ្យរដ្ឋាភិបាលកម្ពុជារកយុត្តិធម៌ ជូនអតីតប្រធានសហជីពសេរីកម្មករលោក ជា វិជ្ជា ដែលត្រូវខ្មាន់កាំភ្លើងបាញ់ សម្លាប់កាលពី ២០ ឆ្នាំមុន ដោយថា ការទាមទាររកយុត្តិធម៌មិនចប់ទ បើមិនបានយុត្តិធម៌នោះ ។ សហការីនិងជាមិត្តភក្តិជិតស្និទ្ធរបស់លោក ជា វិជ្ជា គឺលោក រ៉ុង ឈុន ថ្លែងថា នៅពេល កម្មករខ្មែរកំពុងប្រឈមបញ្ហាដូចសព្វថ្ងៃ លោកនឹកឃើញពីពលិកម្មដ៏ធំធេង របស់លោក ជា វិជ្ជាដែលបានការពារ សិទ្ធិនិងផលប្រយោជន៍កម្មករ កាលពីគាត់នៅមានជីវិត ។

-(RFAថ្ងៃទី២៣ខែមករា)សាច់ញាតិជនរងគ្រោះបាត់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្នើដល់រាជរដ្ឋាភិបាលឲ្យបង្កើនវិធានការគ្រប់គ្រងគ្រឿងស្រវឹង ដើម្បីបង្ការអត្រាមរណភាពពលរដ្ឋកម្ពុជាជុំវិញរឿងនេះ ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ថ្កោលទោសក្រុមហ៊ុនស្រាបៀរ ដែលជាឃាតកលាក់មុខ ឆក់យកជីវិតពលរដ្ឋ កម្ពុជារាប់ពាន់ក្នុងមួយឆ្នាំៗ ។

-(VOAថ្ងៃទី២៣ខែមករា)គណបក្សភ្លើងទៀនតែងតាំងសមាសភាពថ្នាក់ដឹកនាំមួយភាគធំបន្ថែមទៀត ដើម្បី បំពេញកន្លែងទំនេរ និងបំពេញបែបបទដាក់ទៅក្រសួងមហាផ្ទៃ បន្ទាប់ពីអ្នកដឹកនាំកំពូលៗច្រើនរូប បានទៅចូលរួម ជាមួយគណបក្សឆន្ទៈខ្មែរ ត្រៀមចូលរួមបោះឆ្នោតព្រឹទ្ធសភា ។ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីសមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន ដែលមានលោក ទាវ វណ្ណល ជាប្រធាន នៅថ្ងៃទី២១ មករា នៅទីស្នាក់ការកណ្តាលគណបក្ស ដែលមានអ្នកចូលរួមប្រមាណ១០០នាក់ បានឱ្យដឹងថា គណបក្សនេះសម្រេចបានលទ្ធផលជ្រើសតាំងបំពេញបន្ថែម សមាជិក គណៈកម្មាធិការនាយក ១៣រូប និងបន្ថែមសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ២រូប ។

-(RFAថ្ងៃទី២៣ខែមករា)ពលរដ្ឋលើកឡើងថា សេវាកម្ម និងគុណភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យតាម បណ្ដាខេត្តមិនល្អ ទើបពួកគាត់ធ្វើដំណើរមកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ជារៀងរាល់ថ្ងៃឪពុកម្តាយជាច្រើន រយនាក់បាននាំកូនទៅព្យាបាលនៅជំងឺនៅមន្ទីរគន្ធបុប្ផាដោយសារតែមន្ទីរពេទ្យនេះ ទទួលព្យាបាលជំងឺដោយមិនយក ប្រាក់ ចំណែកការព្យាបាលវិញមានប្រសិទ្ធភាពជាងមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន ។ ជុំវិញរឿងនេះ មន្ត្រីសង្គម ស៊ីវិលថា រដ្ឋាភិបាលគួរតែបង្ហាញឆន្ទៈពិតប្រាកដដើម្បីលើកកម្ពស់វិស័យសុខាភិបាលតាមបណ្ដាខេត្ត ដែលពលរដ្ឋ កំពុងត្រូវការ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img