27 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មានរបស់អង្គភាពសារព័ត៌មានគិរីដងរែកសម្រាប់ (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤)

- Advertisement -spot_img

-(RFAថ្ងៃទី១៨ខែមករា)មន្ដ្រីគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែតលោក ចៅ វាសនារំពឹងថា សាលាដំបូង ខេត្តបន្ទាយមានជ័យនឹងជំនុំជម្រះក្តីដោយតម្លាភាព ហើយដោះលែងលោកឱ្យមានសេរីភាពឡើងវិញ ក្តីរំពឹងនេះ ស្របពេលដែលតុលាការថ្នាក់ក្រោមមួយនេះគ្រោងបើកសវនាការជំនុំជម្រះក្តីសំណុំរឿង លោក ចៅ វាសនា នៅថ្ងៃទី ១៨ មករានេះ ។ លោក ចៅ វាសនា នៅតែអះអាងថា លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់ តុលាការឡើយ ។

-(RFAថ្ងៃទី១៨ខែមករា)អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលជាភាគីចាញ់ក្តីគណបក្ស ប្រជាជនកម្ពុជា ជំរុញគណបក្សកាន់អំណាចគួរបន្ថយទឹកប្រាក់សំណងជំងឺចិត្តពីលោកពី១លានដុល្លារមកត្រឹមប្រាក់ និមិត្តរូបវិញ ជុំវិញរឿងនេះ មន្ត្រីបក្សកាន់អំណាចថា លោក សុន ឆ័យ គួរសរសេរលិខិតស្នើសុំទៅតុលាការ ប្រសិនបើគ្មានលទ្ធភាពសងប្រាក់ជំងឺចិត្តមកឱ្យគណបក្សប្រជាជនកម្ពុជាទេ ។

-(RFAថ្ងៃទី១៨ខែមករា)អាជ្ញាធរក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែមករា បកស្រាយថា ការឃាត់ខ្លួនប្រធាន ប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ គឺអាជ្ញាធរបានអនុវត្តតាមនីតិវិធីច្បាប់ ។ ការបកស្រាយនេះ បន្ទាប់ពី មានការរិះគន់ថា អាជ្ញាធរបានអនុវត្តផ្ទុយពីនីតិវិធី និងឃាត់ខ្លួនមនុស្ស ដោយគ្មានដីកា ។ ជុំវិញរឿងនេះ គណបក្ស ភ្លើងទៀន បានអំពាវនាវដល់អាជ្ញាធរ ឲ្យដោះលែងលោក ខឹម ចាន់វណ្ណៈឲ្យមានសេរីភាពឡើងវិញ ដោយឥត លក្ខខណ្ឌ និងបញ្ឈប់ការចាប់ឃុំខ្លួន និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពលើថ្នាក់ដឹកនាំ និងសមាជិករបស់ គណបក្សភ្លើងទៀន ដើម្បីធានាបរិយាកាសល្អនៅមុនការបោះឆ្នោតទាំង២នេះ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img