29.4 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

សម្ព័ន្ធមិត្តលោក ពូទីន ប្រកាសបញ្ជូនកូនអាយុក្រោម១៨ឆ្នាំ ៣នាក់ ទៅជួយប្រយុទ្ធឲ្យ រុស្ស៊ី

- Advertisement -spot_img

មេដឹកនាំ Chechen លោក Ramzan Kadyrov បាននិយាយថា កូនប្រុសទាំងបីរបស់គាត់ នឹងធ្វើដំណើរទៅកាន់សមរភូមិជួរមុខនៅក្នុងប្រទេសអ៊ុយក្រែន នាពេលឆាប់ៗនេះ ដើម្បីរួមប្រយុទ្ធឲ្យកងកម្លាំងរុស្ស៊ី។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោក ពូទីន រូបនេះបានសរសេរថា ឪពុកគួរតែបង្រៀនកូនប្រុសរបស់ពួកគេ ពីរបៀបការពារគ្រួសារ ប្រជាជន និងមាតុភូមិ។

លោក Kadyrov បានគ្រប់គ្រងសាធារណរដ្ឋភាគខាងត្បូងនៃប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ ២០០៧មក នៅពេលគាត់ត្រូវបានលោក ពូទីន តែងតាំងជាប្រធានាធិបតីក្នុងតំបន់។

កូនប្រុសរបស់លោក Ramzan Kadyrovនៅក្នុងការបង្ហោះដ៏វែងមួយលើកម្មវិធីផ្ញើសារ Telegram លោក Kadyrov និយាយថា ការហ្វឹកហ្វឺនយោធារបស់កូនប្រុសឈ្មោះ Akhmat អាយុ១៦ឆ្នាំ, Eli អាយុ១៥ឆ្នាំ និង Adam អាយុ១៤ឆ្នាំ បានចាប់ផ្តើមនៅពេលពួកគេនៅក្មេង ហើយពេលវេលាដែលពួកគេត្រូវចូលរួមក្នុងការប្រយុទ្ធពិតៗ បានមកដល់ហើយ។

ការបង្ហោះនេះ ត្រូវបានអមដោយវីដេអូខ្លីមួយ ដែលបង្ហាញពីកូនប្រុសរបស់គាត់ បាញ់កាំភ្លើងនៅឯកន្លែងហ្វឹកហាត់។

កូនប្រុសទាំង៣របស់លោក Ramzan Kadyrovគួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ក្នុងគោលបំណងរារាំងកុមារអាយុក្រោម១៨ ឆ្នាំពីការចូលរួមដោយផ្ទាល់ក្នុងអរិភាព។

ការប្រើប្រាស់កុមារក្រោមអាយុ ១៥ ឆ្នាំដើម្បីចូលរួមក្នុងអរិភាព ត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនទទួលស្គាល់យុត្តាធិការរបស់ខ្លួនទេ៕

ប្រភព Forbes ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img