27 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋបារម្ភរឿងកិច្ចសហប្រតិបត្តិការ CLV រក្សាក្រមសីលធម៌ជជែកគ្នាដោយសន្តិវិធី

- Advertisement -spot_img

ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនីចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ ដែល ព្រួយបារម្ភលើ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) សូម រក្សានូវក្រមសីលធម៌ ជជែកគ្នាដោយសន្តិវិធី ហើយ កុំធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្ដាប់រាលីកង្វ រង្វល់ទាំងអស់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងដោះស្រាយបញ្ហានោះឱ្យបានដូច្នេះពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នា ហើយបងប្អូនបញ្ចេញមតិ ប៉ុន្តែកុំធ្វើសកម្មភាពហួសព្រំដែនកំណត់។ សូម បញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវិឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាការបន្ថែមនូវអត្ថប្រយោជន៍ នឹងទាញនូវប្រសិទ្ធភាព នៃការតភ្ជាប់គ្នាលើការអភិវឌ្ឍខេត្តជាប់ព្រំដែនរបស់កម្ពុជាឱ្យមានការរីកចម្រើនដោយអនុវត្តស្របទៅតាមច្បាប់ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img