30 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េរយៈពេល៥ថ្ងៃនៅសប្តាហ៍នេះ

- Advertisement -spot_img

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន មីណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េរយៈពេល ៥ថ្ងៃ(ពីថ្ងៃទី១៥ដល់១៩ខែឧសភាឆ្នាំ២០២៤) តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងឯកឧត្តម យួន សកយ៉ល ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៤នេះ បានឱ្យថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤តបតាមការអញ្ជើញរបស់ឯកឧត្តមយួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img