28 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ១៩៩៩ នៅរដ្ឋសភា មានបក្សប្រឆាំងដែរ ! តែហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ?

- Advertisement -spot_img

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ឆ្នាំ១៩៩៩ នៅរដ្ឋសភា មិនមែនមានតែគណបក្សប្រជាជនកម្ពុជានោះទេ គឺមានបក្សច្រើនរួមទាំងបក្ស សម រង្ស៊ី ផងដែរហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណចាំបាច់អីបានជានៅពេលចរន្តចាប់ផ្តើមឡើងបានដុតបន្ថែម ចុះពេលដែលខ្លួននៅជាសមាជិកសភាមាន៥៥កៅអីមិចក៏មិននិយាយរឿងនេះ។សម្តេចធិបតី ក៏បានចោទសួរទៅកាន់យុវជនជំនាន់ក្រោយ ដែលបានស្តាប់តាមការញុះញ៉ង់ និងសុំសួរឱ្យច្បាស់ថាតើហេតុអីបានជាពីមុន លោកអ៊ុ លោកតា លោកវីរបុរសខ្លួន មិនតវ៉ាពេលដែលខ្លួននៅក្នុងសភា ខណៈដែលសភាមានអាណត្តិ ៥ឆ្នាំ ហើយខ្លួនបាននៅតាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៧ មានរយៈពេលជិត ២០ឆ្នាំ ហើយហេតុអីបានជាមិនជំទាស់ពេលនោះឱ្យហើយ ឫគិតថាកិច្ចព្រមព្រៀងនេះត្រូវដែរ? ហើយមកដល់ពេលនេះ នៅពេលដែលឃើញចរន្តតវ៉ា ទើបចេញមកដុតបន្ថែម ហើយឱ្យក្មេងៗមកធ្វើសកម្មភាពគ្រោះថ្នាក់។ សម្តេចធិបតី បានបន្ថែមដែរថាមានអ្នកដែលស្រែកខ្លាំងជាងគេ គឺកំពុងនៅប្រទេសជប៉ុន ខណៈដែលខ្លួនឯងទើបតែបានធ្វើលិខិតធានាយកឳពុកម្តាយទៅនៅជាមួយ ហើយបែជាមកបំផុសឱ្យគេមកប្រឈមជាមួយរដ្ឋអំណាចទៅវិញ ដែលបានសុទ្ធតែរៀបចំគោលដៅចាប់ផ្តើមនៅទីលាន ហើយបន្តដើរតាមស្ថានទូត និងត្រៀមទប់ទល់ជាមួយអាជ្ញាធរជាបន្តបន្ទាប់ផងដែរ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img