27 C
Phnom Penh
Wednesday, February 12, 2025
- Advertisement -spot_img

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរស្មគ្រ័ចិត្ត ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែននោះទេ

- Advertisement -spot_img

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍នៅព្រឹកថ្ងៃនេះថា មិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរស្មគ្រ័ចិត្ត ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនទេ ខណៈសង្រ្គាមកាន់តែសាហាវទៅៗ ដោយសម្តេចមិនជឿថា រុស្សីឈ្នះសង្គ្រាមនៅអ៊ុយក្រែននោះទេ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា«ខ្ញុំមិនផ្តល់ឱ្យកាសឱ្យទៅធ្វើទាហាននៅអ៊ុយក្រែន ដូចប្រទេសមួយចំនួនទេ ទី១ គ្មានយន្តហោះដឹកទៅ ហើយទី ២ កុំយកសាំងទៅចាក់លើភ្លើង។ សុំកុំជ្រុលហួស ដោយសារចង់ទៅធ្វើទាហាន ដើម្បីជួយប្រយុទ្ធ លើទឹកដីអ៊ុយក្រែន ខ្ញុំមិនឱ្យពលរដ្ឋកម្ពុជា ទៅស្លាប់លើទឹកដីអ៊ុយក្រែនទេ លើកលែងតែក្រោមឆ័ត្រ អង្គការសហប្រជាជាតិ»។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីប្រជាជន នៅតាប្រទេសមួយចំនួន បានស្មគ្រ័ចិត្ត ទៅធ្វើទាហាននៅអ៊ុយក្រែន។ សម្រាប់នៅតំបន់អាស៊ីវិញ គឺមានប្រទេសថៃមុនគេ ដែលមានពលរដ្ឋជាង២ពាន់នាក់ បានទៅចុះឈ្មោះ នៅស្ថានទូតអ៊ុយក្រែន ប្រចាំនៅទីក្រុងបាងកក ដើម្បីទៅធ្វើទាហា នៅអ៊ុយក្រែន ប៉ុន្តែចម្លើយយ៉ាងណានោះស្ថានទូតនៅមិនទាន់តបនៅឡើយដែរ។

ទាក់ទងនឹងរឿងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា អ៊ុយក្រែនក៏គេមិនឱ្យអ្នកស្មគ្រ័ចិត្ត ទៅធ្វើទាហានលើទឹកដីគេដែរ៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img