សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វត្តមានរបស់មេដឹកនាំអាស៊ាន និងពិភពលោក នៅកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងប្រទេសពាក់ព័ន្ធ បានបង្ហាញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ ដែលជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហារួមគ្នា និងធានាជូនប្រជាជនរស់នៅដោយសុខដុមរមនា។ យោងតាមការថ្លែងសាររបស់ សម្តេច នៅក្នុងពិធីលៀងសាយភោជន៍ ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «វត្តមានយើងទាំងអស់គ្នានៅក្នុងកម្មវិធីនាល្ងាចនេះ បានបង្ហាញអំពីទិដ្ឋភាពពិត នៃស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះរបស់យើង ក្នុងការធានាថាប្រជាជនយើងទាំងអស់ អាចរស់រានបាន នៅក្នុងពិភពលោកមួយប្រកបដោយសុខដុមរមនា សុខសន្តិភាព សុវត្ថិភាព និងវិបុលភាព»។
លោកបានថ្លែងថា៖ «យើងមានមោទនភាពនិងការទទួលខុសត្រូវខ្ពស់ក្នុងការទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣នេះក្រោមមូលបទ អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាយើងបានពូនជ្រំតាមរយៈដំណោះស្រាយរួមរបស់យើងសម្រាប់បញ្ហាប្រឈមនៅក្នុងតំបន់ និងពង្រឹងការចូលរួមចំណែករបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់និងពិភពលោក។
ថ្នាក់ដឹកនាំពិភពលោក និងក្នុងតំបន់ បានដល់រាជធានីភ្នំពេញជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៨ឥ១២ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនឹងចាកចេញទៅវិញចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា៕









ដោយគីរីដងរែក




