ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នៅទីក្រុងប៉ារីសប្រទេសបារាំងនាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃកម្ពុជា បានថ្លែងថាប្រទេសបារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង់ដែលបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាហើយ កម្ពុជានិងបារាំងក៏បាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតផងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ទោះបីជាមានភូមិ សាស្រ្តឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារ ភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជា ច្រើន រាប់ទាំងស្ថាបត្យកម្ម, វប្បធម៌, អាហារ, ភាសា, ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា។
លើសពីនេះសម្ដេច ធិបតីបានបន្ថែមទៀតថាកម្ពុជា និងបារាំងបាននិងកំពុងធ្វើដំណើរនៅលើគន្លងសីហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជា អាទិ៍ ហិរញ្ញប្បទានដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា, ការគោរពគោលការណ៍ចីរភាពដែលជួយជំរុញ កំណើនប្រកបដោយ បរិយាប័ន្ន, និងគុណតម្លៃរួមដែលជួយត្រួសត្រាយផ្លូវសម្រាប់អនាគតកាន់តែត្រចះត្រចង់ជាដើម ។ ជាងនេះទៅទៀតសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ធុរកិច្ចបារាំងមានសក្តានុពលខ្ពស់ក្នុងការចាប់ ផ្ដើម និងពង្រីកប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញ់នវានុវត្តន៏ និងការ វិនិយោគ ដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ថាមពលកកើតឡើងវិញ, ការថែទាំសុខ ភាព, អប់រំ និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា វិស័យត្រួសត្រាយផ្លូវ ដែលអាចផ្ដល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (first-mover advantage) ដូចជាវិស័យយានយន្ត, នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល, បច្ចេកវិទ្យាបៃតង និងកាំរអភិវឌ្ឍ ប្រកបដោយចីរភាព, ការថែទាំសុខភាព និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ, និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ។ល។

ដោយគិរីដងរែក




