សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទិវាសន្តិភាព២៩ឆ្នាំ គឺប្រារព្ធឡើងដើម្បីប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលស្អប់សង្គ្រាម និងស្រឡាញ់សន្តិភាព ហើយក៏គ្មានអ្វីខុសដែលប្រជាពលរដ្ឋត្រូវចង់ចាំសន្តិភាព ថែរក្សាសន្តិភាពឱ្យស្ថិតស្ថិរនោះឡើយ។ សម្ដេចធិបតីបាន ថ្លែងថា ដើម្បីបញ្ចប់សង្គ្រាម គឺត្រូវមាននយោបាយច្បាស់លាស់ ហើយគោលនយោបាយនោះគឺគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទីបំផុតកម្ពុជាក៏បានបញ្ចប់ព្រឹត្តិការណ៍សង្គ្រាមដែលកើតឡើងប្រមាណ ៥០០ឆ្នាំ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា ថ្ងៃប្រារព្ធទិវាសន្តិភាពនៅកម្ពុជា និងជាថ្ងៃឈប់សម្រាកទូទាំងប្រទេស។ តែបែរជាមានមតិរិះគន់ពីពួកអគតិក្រៅប្រទេសថា ការប្រាំរព្ធទិវានេះគឺសម្រាប់ ត្រកូល ហ៊ុន ទៅវិញ ដោយមិនគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងទុក្ខ វេទនាក្នុងសង្គ្រាមសោះឡើយ។

ដោយគិរីដងរែក




