សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសស្វាគមន៍សមាគមជប៉ុន-កម្ពុជា ដែលចង់បើកការិយាល័យនៅកម្ពុជា, ដើម្បីទាក់ទាញវិនិ យោគិនជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។ ការស្វាគមន៍របស់ សម្តេចតេជោ បានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ម្សិលមិញ ពេលអនុញ្ញាតឱ្យលោក តាកាហាសី ហ៊ូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន- កម្ពុជា និងចូលជួបសម្តែងការគួរសម ក្នុងពិធីពិសារអាហារ ពេលល្ងាច នៅសណ្ឋាគារ New Otani Tokyo ក្នុងឱកាសស ម្ដេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
នាឱកាសនោះ លោក តាកាហាសី ដឺមីអាគី បានគោរពថ្លែងអំណរគុណសម្ដេចតេជោ ដែលបានចំណាយពេលទទួលជួប លោក និងគណៈប្រតិភូបន្ទាប់ពីការធ្វើដំណើរនឿយហត់ពីកម្ពុជា។ លោក តាកាហាសី ភូមីអាគី ក៏បានសម្តែងនូវការកោត សរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិកក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ជា ពិសេស ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។



ដោយគិរីដងរែក




