26 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

សមត្ថកិច្ចខេត្តស្វាយរៀង ធ្វើការបង្ក្រាបទីតាំងបើកខារ៉ាអូខេ និងបង្កប់ការជួញដូរគ្រឿងញៀន នៅក្រុងបាវិត ឃាត់ខ្លួនមនុស្ស១០នាក់ និងគ្រឿងញៀនមួយឈុតធំ

- Advertisement -spot_img

ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ (KTV LONGPHI) ដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមបន្ទប់) ដែលមានទីតាំងស្ថិតនៅស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់ ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន០៩នាក់ ស្រី០១នាក់ និងជនជាតិចិនតៃវ៉ាន់០១នាក់។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានដកហូត និងចាប់យកសម្ភារវត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១៣កញ្ចប់ (ធំ០៥កញ្ចប់), ថ្នាំគ្រាប់ពណ៌លឿងប្រភេទអុិចស្តាសុី ចំនួន៣៧គ្រាប់, ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទអុិចស្តាសុីចំនួន៨១គ្រាប់, រុក្ខជាតិក្រៀម០១កញ្ចប់, ជញ្ជីថ្លឹងថ្នាំញៀន ០១គ្រឿង, អាវុធខ្លី០១ដើម(ម៉ាកK54)បង់០១ គ្រាប់១៩គ្រាប់, ទូរសព្ទ័ដៃ ១៣ គ្រឿង, រថយន្ត០២គ្រឿង, ម៉ូតូ០១គ្រឿង, លិខិតឆ្លងដែន០៦ ក្បាល, កុំព្យូទ័រ០១គ្រឿង ព្រមទាំងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img