ក្រុមអ្នកនេសាទត្រី ខណៈចុះស្រះទៅដាក់ម៉ង បែរជាប្រទះ ឃើញសពបុរសម្នាក់អណ្ដែតទឹកស្រះ បង្កការភ្ញាក់ផ្អើលរាយការណ៍ ទៅ អាជ្ញាធរសមត្ថកិច្ចកាលពីវេលាម៉ោង៧ និង ២០ នាទី ព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្នុងស្រះភូមិ ជ្រៃកោង សង្កាត់ ចោមចៅ ទី ២ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណមានអាយុជាង៤០ ឆ្នាំពាក់អាវយឺតដៃវែងស្លៀកខោជើងខ្លី។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនប្រទះឃើញសពខាងលើមានក្រុមអ្នកនេសាទបានចុះ រកត្រីក៏ឃើញអណ្ដែតទឹកស្លាប់បាត់ទៅ ហើយទើបបង្កការភ្ញាក់ផ្អើលរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យជាក់ស្ដែង។
ចំពោះ សព ត្រូវសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យឃើញថាស្លាប់ដោយសារលង់ទឹកហើយបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តស្រាវជ្រាវស្វែងរកសាច់ញាតិក្រុមគ្រួសារ៕




ដោយគិរីដងរែក




