31.9 C
Phnom Penh
Sunday, February 1, 2026
- Advertisement -spot_img

សង្គមស៊ីវិលកម្ពុជា–ចិន បង្កើនកិច្ចសហការលើវិស័យសុខាភិបាល

- Advertisement -spot_img

(ភ្នំពេញ) រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ(CFPD)តាមរយៈសមាគមមិត្តភាពកម្ពុជា–ចិន បានផ្តល់អំណោយសម្ភារវេជ្ជសាស្រ្តបុរាណចិនជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៥កន្លែងនៅក្នុងប្រទេសកម្ពុជា ដោយមានគោលបំណងគាំទ្រការលើកកម្ពស់សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។


ក្នុងនាមម្ចាស់ជំនួយដែលរួមមានមូលនិធិចិនCFPD មូលនិធិចិនសុខុមាលភាពសាធារណៈប៉េកាំងឈុនហ្វឹង និង មូលនិធិចិនសុខភាពសាធារណៈប៉េកាំងម៉ីលីង លោកស្រី វ៉ង យ៉ាហួយ (Wang Yahui) ប្រធានការិយាល័យCFPDប្រចាំកម្ពុជាបានជម្រាបថា អំណោយសម្ភារទាំងនេះ រួមមានម៉ាស៊ីនសម្រួលសរសៃឈាម ម៉ាស៊ីសម្រួលបាតជើង ម៉ាស៊ីនព្យាបាលជំងឺរលាកទងសួតដោយប្រើប្រាស់ឱសថបុរាណចិន រួមជាមួយឧបករណ៍ព្យាបាលតាមវិធីសាស្រ្តវេជ្ជសាស្រ្តបុរាណជាច្រើនទៀតដែលសរុបថវិកាប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកជួយបន្ថែមសមត្ថភាពដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំង៥ក្នុងការធ្វើទំនើបកម្មសម្ភារនិងបង្កើនប្រសិទ្ធភាពដល់ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។

ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា អំណោយទាំងនេះពិតជាបាននឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើកកម្ពស់សុខុមាលភាពសាធារណៈនៅកម្ពុជា ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងជំរុញឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យសុខាភិបាលរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ ស្របតាមគោលដៅនៃការកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលមានសុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយយល់ស្របជាមួយជាអ្នកទទួលផលដែលអញ្ជើញមកពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ រួមជាមួយតំណាងមណ្ឌលសុខភាពមកពីឃុំចំនួន៤នៅក្នុងខេត្តចំនួន៤ដែលជាគោលដៅសាកល្បង លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានកត់សម្គាល់ថាការទទួលយកអំណោយសម្ភារវេជ្ជសាស្រ្តបុរាណចិនពីមូលនិធិចិន CFPD តាមរយៈសមាគមមិត្តភាពកម្ពុជា–ចិន នាពេលនេះគឺមិនត្រឹមតែជាការចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកវេជ្ជសាស្រ្តបុរាណប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាបង្ហាញពីចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជននិងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា–ចិន ថែមទៀតផង៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img