29.5 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សង្ខេបព្រឹត្តិការណ៍ព័ត៌មានគិរីដងរែង

- Advertisement -spot_img

I.សកម្មភាពរាជរដ្ឋាភិបាល

រដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប អាណត្តិថ្មី ចំនួន៩រូប

-សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នា ព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដើម្បីបោះឆ្នោតទុកចិត្តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិ កាលទី៧ ចំនួន ៩រូប ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី

អង្គប្រជុំរដ្ឋសភា បានបោះឆ្នោតជូន ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប់ជាប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៧រូបទៀត គឺ ឯកឧត្តម មាន សទិ ឯកឧត្តម ឌឹម សុវណ្ណារុំ ឯកឧត្តម សោម សូរីដា ឯក ឧត្តម ហេង ស៊ីឡេង ឯកឧត្តម យិច សមិទ្ធិ ឯកឧត្ដម ហ៊ែល សារ៉ាត់ និងឯកឧត្តម ហង្ស ពុទ្ធា។ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោតថ្មីនៃនីតិកាលទី ៧រដ្ឋសភានេះ ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងជាមុនសិន មុនចូលកាន់តំណែង។

ឯកឧត្តម ប្រាជ្ញ ចន្
ឯកឧត្តម មាន សទិ ឯកឧត្តម ឌឹម សុវណ្ណារុំ ឯកឧត្តម សោម សូរីដា ឯក ឧត្តម ហេង ស៊ីឡេង ឯកឧត្តម យិច សមិទ្ធិ ឯកឧត្ដម ហ៊ែល សារ៉ាត់ និងឯកឧត្តម ហង្ស ពុទ្ធា

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ទំនាក់ទំនងរវាងយុវជនកម្ពុជា និងវៀតណាម គឺជាចំណែកមួយដ៏សំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងវៀតណាម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន លើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy)

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកសមាគមមិត្តភាពវៀតណាម-កម្ពុជា គឺជាចំណែក មួយដ៏សំខាន់ចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាភាគីវៀតណាមចង់ឱ្យមានការពន្លឿន ការបោះបង្គោលព្រំដែន រវាងប្រទេសទាំង ពីរ ឱ្យចប់ជាស្ថាពរឱ្យបានឆាប់ ដើម្បីជំរុញឱ្យតាមបណ្តោយព្រំដែន ក្លាយជាទីតាំងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចទំនើប។ នេះបើតាមការ បញ្ជាក់របស់ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស ។

-ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស បានបង្ហាញពីភាពចាំបាច់ដែលនាំឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជ្រើសរើសប្រទេសវៀតណាម ដែលជាប្រទេសទី១ ក្នុងតំបន់អាស៊ាន ដើម្បីធ្វើ ទស្សនកិច្ចក្រោយទទួលតំណែងជានាយករដ្ឋមន្ត្រី។ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ប្រទេសវៀតណាម គឺជា ប្រទេសភូមិផងរបងជាមួយកម្ពុជា និងមានទំហំពាណិជ្ជកម្មដ៏ធំមួយជាមួយគ្នា។ ខណៈក្រុមហ៊ុនអាកាសចរណ៍វៀតណាម VIETJET Group បានសម្រេចចិត្ដហោះហើរត្រង់ពីទីក្រុងហាណូយ មកកាន់ទីក្រុងសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះតទៅ។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ

-ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងកម្មវិធី ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យអង្គរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ថា

ក្នុងកំឡុងពេលជាង មួយទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចការកំណែទម្រង់ការអប់រំនៅឧត្តមសិក្សា តាមរយៈការកែលម្អកម្មវិធីសិក្សាឱ្យមានស្តង់ដាជាតិនិងអន្តរជាតិ, ពង្រឹងសមត្ថភាពគ្រូនិងវិធីសាស្ត្របង្រៀនឱ្យស្របនឹងយុគសម័យ ឌីជីថល, លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍, និងពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញ និងលើកទឹកចិត្ត ឱ្យសមាគមសារ ព័ត៌មាន ដែលមានសមាជិក ជាចាងហ្វាងសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័ យព័ត៌មាន និងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះ បញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើន នៅក្នុងពេលបំពេញការងារ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ។

ឯកឧត្តម នេត្រ ភក្ត្រា

-ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រាប់លើឆាកអន្តរជាតិពីការប្តេជ្ញាចិត្ត លុបចោល គម្រោងរោងចក្រ អគ្គិសនី ដើរដោយធ្យូងថ្ម៧០០MW ជំនួសមកវិញដោយ រោងចក្រអគ្គិសនី ដើរ ដោយឧស្ម័ន LPG វិញនិងយុទ្ធសាស្ត្រមួយចំនួនទៀតដើម្បីទប់ស្កាត់និងការកាត់បន្ថយ ការប្រែ ប្រួលអាកាសធាតុ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានលើកឡើង នៅក្នុងដំណើរទៅចូលរួម សន្និសីទកំ ពូលស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមយ៉ាងដូច្នេះថា៖«កម្ពុជា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការចូលរួមចំណែក ក្នុងការទប់ស្កាត់និងកាត់ បន្ថយការប្រែ ប្រួលអាកាសធាតុ ដោយបាននាំនូ វកាដូ ដែលជាយន្តការ និងយុទ្ធសាស្ត្រសំខាន់ចំនួន៧ ដាក់ ជូន និងពិភាក្សាក្នុងសន្និសីទពិ ភពលោកនោះ»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត

-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលផល បានឱ្យដឹងថា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមល្បាតជលផលនិង សហគមន៍នេសាទ បានប្រទះឃើញត្រីបាណន់គីង្គក់ ឬ Whale Shark មួយក្បាល នៅកោះរ៉ុង។ ការប្រទះឃើញនេះ កើតឡើងក្នុង ពេលក្រុមការងារជលផលកំពុងចេញល្បាតទប់ស្កាត់បទល្មើស នាវេលាម៉ោង ៥ និង១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុង ដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ជាទូទៅ ត្រីបាណន់គីង្គក់ ស៊ីកូនបង្គា មឹក និង កូនត្រី មានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជ ដោយអនុ ក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN។ ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។

+សេដ្ឋកិច្ច និង ទេសចរណ៍

-កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនទទួលបាន ទឹកប្រាក់ជាង ១៣០០ លានដុល្លារ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ ២០២៣ កើនឡើង ១៨.៥ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពី ឆ្នាំមុន។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពី ខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្ម របស់កម្ពុជាជាមួយចិន សម្រេចបានទឹក ប្រាក់ ១៣១៤ លានដុល្លារ កើន ឡើង ១៨.៥ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ ៩៧៦៣ លានដុល្លារ កើនឡើង ៤៤.៤ ភាគរយ។ ប្រភពដដែល បានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀក បំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិ សនី, សម្លៀក បំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និង កសិផលមួយចំនួនទៀត។

-យោងតាមរបាយការណ៍នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ចាប់ពីខែ មករា ដល់វិច្ឆិកា ឆ្នាំ២០២៣ ប.ស.ស. បានបើកផ្តល់ប្រាក់ ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលប្រមាណជាង ២៩,៩ពាន់លានរៀល (ជាង៧លានដុល្លារ) ជូនដល់សមាជិក ប.ស.ស. ជាស្ត្រី សម្រាលកូនសរុបចំនួន ៥៦ ៨៥៨ នាក់ មានចំនួនកូនសរុប ៥៧ ២៧៤ នាក់។ ក្នុងនោះ មានស្ត្រីសម្រាលបានកូនភ្លោះ២ មានចំនួន ៣៩៧នាក់ និងស្ត្រីសម្រាលបានកូនភ្លោះ៣ មានចំនួន៣នាក់។ បើតាមរបាយការណ៍បានបន្តថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ប.ស.ស. បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ១ ៦០០ ០០០ រៀល ជូនដល់ស្ត្រីសម្រាលកូនជាសមាជិក ប.ស.ស. សម្រាលបានកូនភ្លោះបី នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

-តាមរបាយការណ៍របស់ការិយាល័យគ្រឿងយន្តកសិកម្ម ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាព

កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២៣ ការចុះស្រង់ទិន្នន័យការងារច្រូតកាត់ដំណាំស្រូវវស្សា ឆ្នាំ២០២៣ របស់ប្រជាកសិករនៅស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ សម្រេចបានចំនួន ២ ៤៦៤ ហិកតា ស្មើនឹង ២៣,៧០ភាគរយ នៃផ្ទៃដីដែលបានអនុវត្តន៍ ១០ ៣៩៦ហិកតា។ ដោយសារ ការច្រូតកាត់ស្រូវរដូវវស្សានៅទូទាំងខេត្តព្រះសីហនុ ប្រើប្រាស់ បច្ចេកវិទ្យាទំនើប គឺម៉ាស៊ីនច្រូតកាត់ មិនមានការច្រូតកាត់បែបបុរាណ ប្រើប្រាស់កម្លាំង ពលកម្មមនុស្សជាលក្ខណទ្រង់ទ្រាយធំដូចមុននោះទេ ម្យ៉ាងដោយសារតែខ្វះកម្លាំងពលកម្ម និងប្រើពេលយូរជាង ច្រូតកាត់ដោយម៉ាស៊ីនស្វ័យប្រវត្ត។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img