34.7 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

វិបត្តិហិរញ្ញវត្ថុនៅ អង់គ្លេស បង្ខំឲ្យនិស្សិតច្រើននាក់ មិនទៅរៀនបាន

- Advertisement -spot_img

និស្សិតសាកលវិទ្យាល័យនៅអង់គ្លេសជាច្រើននាក់បានសម្រេចមិនទៅរៀនសម្រាប់មុខវិជ្ជាមិនសូវសំខាន់មួយចំនួនដើម្បីសន្សុំលុយ ស្របពេលដែលអង់គ្លេសកំពុងជួបវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ កើតចេញពីអតិផរណាឡើងខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន ។

បើយោងតាមការិយាល័យស្ថិតិជាតិបានឲ្យដឹងថា សិស្សនិស្សិត ជាង ២៩ ភាគរយមិនបានទៅរៀនមុខវិជ្ជាមិនសូវសំខាន់មួយចំនួន ខណៈដែល ២៧ ភាគរយទៀត ចំណាយពេលទៅសាលាតិចជាងមុន និង ២០ ភាគរយ ព្យាយាមរៀនតាមអនឡាញ ។

ដោយឡែក សិស្សនិស្សិត ចំនួន ៦២ ភាគរយទៀត និយាយថា ឥឡូវនេះពួកគេព្យាយាមចំណាយតិចបំផុតលើអាហារ និងរបស់ចាំបាច់មួយចំនួន ដើម្បីទប់ទល់នឹងការកើនឡើងខ្ពស់នៃថ្លៃរស់នៅជាប្រចាំ ។

ជាមួយគ្នានេះផងដែរ ពាក់កណ្តាលនៃសិស្សនិស្សិត ទទួលស្គាល់ថា ពេលនេះ ពួកគេបានជួបប្រទះផលលំបាកផ្នែកហិរញ្ញវត្ថុ ហើយ ៥១ ភាគរយទៀត និយាយថា ប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះជាលំដាប់ ចាប់តាំងពីអំឡុងពេលឆ្នាំមុនមកម៉្លេះ ។

សូមបញ្ជាក់ថា អតិផរណានៅចក្រភពអង់គ្លេស បានឡើងដល់កម្រិតខ្ពស់បំផុតចំនួន ១១.១ ភាគរយ កាលពីថ្ងៃ ១៦ វិច្ឆិកា កន្លងទៅ ដែលនាំឲ្យចក្រភពអង់គ្លេស ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img