29.4 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

វិនិយោគបន្ថែមនៅក្នុងទីក្រុងដើម្បីបញ្ចប់ “បញ្ហាប្រឈម”

- Advertisement -spot_img

នៅក្នុងសាររបស់លោកក្នុងការប្រារព្ធទិវាលំនៅឋានពិភពលោកកាលពីថ្ងៃចន្ទ ប្រធានអង្គការសហប្រជាជាតិបាននិយាយថា “សកម្មភាពបន្ទាន់ និងការវិនិយោគកាន់តែច្រើន” គឺជាគន្លឹះក្នុងការជួយសម្រាល “បញ្ហាប្រឈម” នាពេលបច្ចុប្បន្ន។

អគ្គលេខាធិការ Antonio Guterres បានប្រកាសថា “ជនងាយរងគ្រោះបំផុតកំពុងរងការវាយប្រហារខ្លាំងពីភាពវឹកវរអាកាសធាតុ ជម្លោះ និងជំងឺរាតត្បាតកូវីដ-១៩”។

ប្រធានបទនៅឆ្នាំនេះគឺ គិតពីបញ្ហាគម្លាត ដោយមិនទុកទីកន្លែង ឬនណារម្នាក់ចោល( Mind the Gap Leave No One and No Place Behind) កំពុងបង្កើនវិសមភាពក្នុងជីវភាពរស់នៅជុំវិញពិភពលោក ដោយលោកបានបន្ថែមថា ការអភិវឌ្ឍន៍រាជធានី និងទីក្រុងយ៉ាងឆាប់រហ័ស និងមិនបានគ្រោងទុក កំពុងតែធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។

“យើងត្រូវការសកម្មភាពបន្ទាន់បន្ថែមទៀត និងការវិនិយោគកាន់តែច្រើន ដើម្បីផ្តល់លំនៅឋានតម្លៃសមរម្យដល់មនុស្សទាំងអស់ រួមជាមួយនឹងការប្រើប្រាស់អគ្គិសនី ទឹក អនាម័យ ការដឹកជញ្ជូន និងសេវាមូលដ្ឋានផ្សេងៗទៀត។ លោកបានបន្ថែមថា ដើម្បីកុំឱ្យទុកនរណាម្នាក់ចោល គឺជាការសន្យាចាំបាច់នៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។

ទីក្រុងដែលមានប្រសិទ្ធភាព

“នេះមានន័យថាធ្វើឱ្យទីក្រុងជាកន្លែងសម្រាប់ស្ត្រី និងកុមារ និងបិទគម្លាតដែលមានស្រាប់៖ រវាងអ្នកមាន និងអ្នកមិនមាន និងរវាងទីក្រុង និងជនបទ និងរវាងតំបន់អភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍។

លោកបាននិយាយថា ការចាត់វិធានការក្នុងមូលដ្ឋានគឺជាគន្លឹះ ហើយដំណោះស្រាយប្រកបដោយនវានុវត្តន៍ មានសារៈសំខាន់ក្នុងការបន្តគោលនយោបាយផ្តោតលើមនុស្ស លើកកម្ពស់គំរូនៃការប្រើប្រាស់ប្រកបដោយចីរភាព។

ទីក្រុងប្រកបដោយបរិយាប័ន្ន សុវត្ថិភាព ធន់ និងចីរភាព ហើយការតាំងទីលំនៅរបស់មនុស្សមានសារៈសំខាន់ណាស់។

សកម្មភាពពីថ្នាក់មូលដ្ឋាន៖ អង្គការ UN-Habitat’s SharifMaimunah Mohd Sharif នាយកប្រតិបត្តិនៃទីភ្នាក់ងារតាំងទីលំនៅទីក្រុង UN-Habitat របស់អង្គការសហប្រជាជាតិ បាននិយាយក្នុងសុន្ទរកថានៅទីក្រុងអ៊ីស្តង់ប៊ុលថា ដើម្បីឱ្យមានចីរភាព ទីក្រុង និងរាជធានីចាំបាច់ត្រូវធ្វើសមាហរណកម្មឱ្យបានល្អ រៀបចំផែនការត្រឹមត្រូវ និងផ្លាស់ប្តូរទៅជា កន្លែងប្រកបដោយនវានុវត្តន៍ និងមានភាពច្នៃប្រឌិត និងបរិយាប័ន្ន។

យើងអាចធ្វើបានប្រសិនបើយើងធានាថាគោលនយោបាយត្រូវបានអនុវត្តនៅនឹងកន្លែង។ ការដោះស្រាយភាពក្រីក្រក្នុងទីក្រុង និងវិសមភាពបានក្លាយជាអាទិភាពជាសកល ចំពេលមានវិបត្តិរួម ដោយទីក្រុង និងរដ្ឋាភិបាលក្នុងតំបន់ដើរតួយ៉ាងសំខាន់ក្នុងការចាត់វិធានការ។

លោកស្រីបានបន្តថា ៖ « យើងចង់គាំទ្ររដ្ឋាភិបាល និងរាជធានីក្នុងការដោះស្រាយបញ្ហាទីប្រជុំជនដែល កំពុងត្រូវបានពង្រីក » ។

ទិវា Urban October ទិវាលំនៅឋានពិភពលោក (World Habitat Day) ក៏ដឹងអំពីការចាប់ផ្តើមនៃទិវា Urban’s UN-Habitat រយៈពេល៣១ ថ្ងៃ ក្នុងគោលបំណងលើកកម្ពស់អនាគតទីក្រុងប្រកបដោយចីរភាព។

កាលពីឆ្នាំមុន UN-Habitat និងដៃគូបានប្រារព្ធព្រឹត្តិការណ៍ជាង ៣០០ ផ្សេងៗគ្នាស្តីពីប្រធានបទទីក្រុងជុំវិញពិភពលោក។ មនុស្សជាង ១០,០០០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗពេញមួយខែ។

លោកស្រី Sharif បាននិយាយថា “នៅថ្ងៃទិវាលំនៅឋានពិភពលោក យើងសូមសន្យាថានឹងចែកទំនួលខុសត្រូវរួមរបស់យើងចំពោះគ្នាទៅវិញទៅមក”៕

ប្រភព UN News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img