មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី ១ ខែកក្កដា នៅវិមានប្រជាជននៅក្រុងប៉េកាំង ។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនអ្នកដែលទទួលបាន« មេដាយ ១ កក្កដា » ។
គួរបញ្ជាក់ថា «មេដាយ ១ កក្កដា» គឺជាការផ្តល់កិត្តិយសខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនីស្តចិន។ ពិធីបំពាក់គ្រឿងឥស្សរិយយស«មេដាយ ១ កក្កដា»ត្រូវបានប្រារព្ធឡើងលើកដំបូងនៅឆ្នាំ២០២១ ខណៈពេលខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន ដែលមានសមាជិកបក្សចំនួន ២៩ រូប ទទួលបានមេដាយនេះ។ ឆ្នាំនេះគឺជាលើកទីពីរហើយដែលគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនសម្រេចចិត្តផ្តល់ «មេដាយ ១ ខែកក្កដា» ជូនដល់សមាជិកបក្សចំនួន ៨ រូប ដើម្បីកោតសរសើរពីការរួមចំណែកដ៏លេចធ្លោរបស់ពួកគេចំពោះបក្ស និងប្រជាជន ៕
ដោយគិរីដងរែក




