31 C
Phnom Penh
Tuesday, May 26, 2026
- Advertisement -spot_img

លោក Xi Jinping ប្រធានរដ្ឋចិនប្រារព្ធពិធីបំពាក់​គ្រឿង​ឥស្សរិយយស “មេដាយមិត្តភាព” ជូនលោក Vucic ប្រធានាធិបតីស៊ែប៊ី

- Advertisement -spot_img

នៅយប់ថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានប្រារព្ធពិធីបំពាក់​គ្រឿង​ឥស្សរិយយស “មេដាយមិត្តភាព”ជូនលោក Vucic ប្រធានាធិបតីស៊ែប៊ីនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។


​លោក Xi Jinping បាន​គូសបញ្ជាក់ថា​ លោកប្រធានាធិបតី Vucic  បាន​ធ្វើ​កិច្ចខិត​ខំ​ប្រឹងប្រែង​ជាប់​រហូត​ក្នុង​ការ​ពង្រឹង​និងពង្រីកចំណងមិត្តភាព​ចិននិង​ស៊ែប៊ី​ និង​ជំរុញ​​ការ​អភិវឌ្ឍទំនាក់​ទំនងរវាង​ប្រទេស​ទាំង​ពីរ​ គឺ​ជា​ស្ថាបនិកដ៏សកម្ម​និង​ជាអ្នក​គាំពារ​ដ៏​មុតមាំ​នៃ​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិននិង​ស៊ែប៊ី​។
​លោក​  Xi Jinping បានសង្កត់​ធ្ងន់​ថា​គ្រឿង​ឥស្សរិយយស​ “មេដាយមិត្តភាព”គឺ​ជា​មេដាយ​កិត្តិយសកំពូល​របស់​សាធារណរដ្ឋប្រជាមានិត​ចិនដែល​ផ្តល់​ជូន​ឥស្សរជន​បរទេស​ មេដាយ​​នេះ​មិន​ត្រឹម​តែ​ជា​ការ​ទទួល​ស្គាល់​ខ្ពស់​ចំពោះ​ការ​រួម​ចំណែក​របស់​លោកប្រធានាធិបតី​ Vucic  ចំពោះ​មិត្តភាព​រវាង​ចិននិង​ស៊ែប៊ី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​រំពឹង​ទុក​យ៉ាង​ស្មោះ​របស់​ប្រជាជននៃ​ប្រទេស​ទាំង​ពីរ​ចំពោះ​ការ​កសាង​សហគមន៍ជោគ​វាសនា​រួម​រវាង​ចិន​-ស៊ែប៊ី​ក្នុង​យុគ​សម័យ​ថ្មីផង​ដែរ​។
គួរ​បញ្ជាក់ថា​ ប្រទេសទាំង​ពីរ​ចិននិង​ស៊ែប៊ី​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅមក​ ស្វែង​រក​ការអភិវឌ្ឍ​រួម​ ធ្វើ​កិច្ច​សហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​  ​ ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ប្រាកដប្រជា​ដល់​ប្រជាជន​នៃប្រទេស​ទាំង​ពីរ​ បានបង្កើតជា​គំរូ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​ប្រទេស​និង​ប្រទេស​ ក៏​ដូចជា​​គំរូ​ដែល​សហគមន៍​អន្តរជាតិ​អាច​យក​ទៅ​រៀន​សូត្រ​បាន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img