29.1 C
Phnom Penh
Thursday, October 15, 2026
- Advertisement -spot_img

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Faure Essozimna Gnassingbéប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៃតូហ្គោ

- Advertisement -spot_img

នៅថ្ងៃទី១៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Faure Essozimna Gnassingbéប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៃតូហ្គោ។ មេដឹកនាំទាំងពីររូបបានប្រកាសដំឡើងទំនាក់ទំនងទ្វេភាគី​ទៅជាសហគមន៍ជោគវាសនារួមចិន-តូហ្គោក្នុងយុគសម័យថ្មី។ លោក Xi Jinping បានលើកឡើងថា មិត្តភាពប្រពៃណីរវាងចិន និងតូហ្គោ ដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ មានមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមានភាព​ស៊ីជម្រៅ។ គោលគំនិតនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងតូហ្គោ មានភាពស៊ីសង្វាក់គ្នា និងមានវិសាលភាពទូលំទូលាយ។

លោក Xi Jinping បានលើកឡើងគោលការណ៍ចំនួនបួនសម្រាប់ការចូលរួមប្រកបដោយលក្ខណៈស្ថាបនារបស់គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាក្តៅគគុកនៅអាហ្វ្រិក ពោលគឺ៖ ទី ១ ប្រកាន់ខ្ជាប់ការ​ដឹកនាំដោយអាហ្វ្រិក។ ប្រជាជនអាហ្វ្រិកគឺជាម្ចាស់ពិតប្រាកដនៃទ្វីបអាហ្វ្រិក ហើយគួរតែដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការតំបន់។ ទី ២ គាំពារ យុត្តិធម៌ និងសច្ចធម៌។ ទី ៣ ជំរុញឱ្យសម្រេចបាននូវបទឈប់បាញ់និងសន្តិភាព។ ទី ៤ អនុវត្តវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើសន្តិសុខនាពេលបច្ចុប្បន្ន និងការអភិវឌ្ឍរយៈពេលវែង។ ជាការឆ្លើយតប លោក Faure បានថ្លែងថា ភាគីតូហ្គោមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនទំនុកចិត្តគ្នា ពង្រឹងការសន្ទនា និងការប្រាស្រ័យទាក់ទង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកមានភាពកាន់តែស្អិតល្មួតនិងយូរអង្វែង ក្នុងន័យរួមគ្នាកសាងសហគមន៍ជោគវាសនារួមតូហ្គោ-ចិនក្នុងយុគសម័យថ្មី និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីតូហ្គោឯកភាពទាំងស្រុងចំពោះគោលការណ៍សំខាន់ៗដែល​លើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping សម្រាប់ការចូលរួមប្រកបដោយលក្ខណៈស្ថាបនារបស់គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាក្តៅគគុកនៅអាហ្វ្រិក៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img