25 C
Phnom Penh
Friday, September 25, 2026
- Advertisement -spot_img

លោក Xi Jinping បានផ្លាស់ប្តូរមតិយោបល់ក្នុងជំនួបចង្អៀតជាមួយលោកDonald Trump

- Advertisement -spot_img

នាព្រឹក​​ថ្ងៃទី​២៤​ ខែ​កញ្ញាតាម​ម៉ោងអាមេរិក ​​លោក Xi Jinping ប្រធានរដ្ឋចិននិងលោក  Donald Trump ​ប្រធានាធិបតីអាមេរិក​បានផ្លាស់ប្តូរមតិយោបល់ក្នុងជំនួបចង្អៀត ​នៅOval Office នៃ​សេតវិមាន ​ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។ លោក Xi Jinping បាន​លើកឡើងថា  ​​ការកំណត់ទំនាក់ទំនង​ថ្មីរវាង​ចិន​និងអាមេរិក​ពោលគឺ ​ទំនាក់ទំនង​​​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​  ​​បាន​បង្ហាញ​ពី​ទិដ្ឋភាពជាក់ស្តែងនាពេល​បច្ចុប្បន្ន​ នៃ​ទំនាក់ទំនង​ប្រទេសយើងទាំងពីរ​ ​និងជា​ការរំពឹងទុក​ចំពោះ​អនាគត​។ ​ភាគីទាំងពីរ​គួរ​ធ្វើ​ឱ្យចក្ខុវស័យ​នេះ​​ក្លាយជាសកម្មភាពជាក់ស្តែង ​​ ​ដើម្បី​បង្កើត​អនាគត​ដ៏​កាន់តែមាន​ស្ថិរភាព ​បរិសុទ្ធ ​និងជានិរន្តរភាព​។​​
លោក Xi Jinping បាន​សង្កត់​ធ្ងន់ថា  ​គោលជំហរ​គាំពារការ​បង្រួម​បង្រួប​ជាតិ ​និង​បូរណភាពទឹកដីរបស់​ភាគីចិនគឺ​ច្បាស់លាស់ណាស់។ ​សង្ឃឹម​ថា​ភាគីអាមេរិក​ប្រកាន់ខ្ជាប់គោល​ជំហរដ៏ត្រឹមត្រូវ​ដែល​ប្រឆាំង​នឹង​«ការចង់​ឱ្យ​តៃវ៉ាន់​ឯករាជ្យ»  ​​ដោះស្រាយ​បញ្ហា​តៃវ៉ាន់​ដោយ​ប្រុងប្រយ័ត្ន​ ​ដើម្បី​ពង្រឹងមូលដ្ឋានគ្រឹះដ៏​រឹងមាំ​សម្រាប់កិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​ចិន​និង​អាមេរិក ​និងការវិវឌ្ឍ​នៃ​ទំនាក់ទំនងប្រទេសទាំងពីរចិននិងអាមេរិក៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img