ក្រសួងការបរទេសចិន បាននិយាយកាលពី ថ្ងៃទី១៥ ខែកុម្ភៈ អ្នកការទូតកំពូលចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់ សម្រាប់សន្និសីទសន្តិ សុខទីក្រុង Munich បន្ទាប់មកធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ និងប្រទេសបារាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ អ្នកនាំ ពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់ពីថ្ងៃទី16 ដល់ថ្ងៃទី21 ខែកុម្ភៈរដ្ឋមន្ត្រីក្រសួងការបរទេសលោក Wang Yi នឹងចូលរួមសន្និសីទសន្តិសុខទីក្រុង Munich លើកទី60 ដែលលោកនឹងថ្លែងសុន្ទរកថា” ។បន្ទាប់មក លោកនឹងទៅបំពេញទស្សនកិច្ចនៅអេស្ប៉ាញ និងបារាំង ដែលលោកនឹងរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រចិន-បារាំង”។ ការប្រមូលផ្ដុំសន្តិសុខប្រចាំឆ្នាំ នៅទីក្រុង Munich ប្រមូលផ្តុំឥស្សរជនយោធាមកពីជុំ វិញពិភពលោក ហើយត្រូវបានគេមើលឃើញ រង្វាស់នៃទំនាក់ទំនងឆ្លងអាត្លង់ទិក។វាចាប់ផ្ដើមនៅថ្ងៃសុក្រនេះ។
ក្រសួងការ បរទេសបាននិយាយថា លោក Wang នឹងប្រើសុន្ទរកថារបស់លោកនៅទីនោះ ដើម្បីពន្យល់យ៉ាងលម្អិត អំពីសំណើរបស់ប្រទេសចិន លើការកសាងសហគមន៍មួយ ដែលមាន អនាគតរួមគ្នាសម្រាប់មនុស្សជាតិ និងការត ស៊ូមតិលើពិភពលោកពហុប៉ូលស្មើគ្នា និង មានរបៀបរៀបរយ។ទីក្រុងប៉េកាំងបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអេស្ប៉ាញនឹងក្លាយជារដ្ឋមន្ត្រីការ បរទេសចិននៅទីនោះជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ។ ប្រទេសចិនបាននិយាយថាដំណើរទស្សនកិច្ចនេះនឹង ពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនមិត្តភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អេស្ប៉ាញ”។ ការផ្លាស់ប្តូរវប្បធម៌” ជាមួយប្រទេសបារាំង៕

ប្រភព CNA ប្រែសម្រួលដោយគិរីដងរែក




