31.8 C
Phnom Penh
Friday, October 16, 2026
- Advertisement -spot_img

លោក Wang Yi តំណាងពិសេសរបស់លោកXi Jinpingប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

- Advertisement -spot_img

លោក Wang Yi តំណាងពិសេសរបស់លោក Xi Jinpingប្រធានរដ្ឋចិន និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)នៅទីក្រុងបាគូ ប្រទេស​អាស៊ែបៃហ្សង់កាលពីថ្ងៃទី១៥ ខែតុលា និងថ្លែងសុន្ទរកថាគន្លឹះ។ លោក Wang Yi បានថ្លែងថា សន្និសីទCICA គឺជាវេទិកាស្តីពីការសន្ទនា និងកិច្ចសហប្រតិបត្តិការនៃទ្វីបអាស៊ីទាំងមូល ដែលផ្តួចផ្តើម និងរួមគ្នាបង្កើតឡើងដោយបណ្តាប្រទេសអាស៊ី។ ប្រទេសចិនសូមកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងពេលធ្វើជាប្រធានផ្លាស់វេននៃសន្និសីទ ដែលបានជំរុញកិច្ចសហប្រតិបត្តិការ CICA និងការកសាង “អាស៊ីកាន់តែរឹងមាំ” ប្រទេស​ចិនមានឆន្ទៈបន្តផ្តល់ការគាំទ្រដ៏ខ្លាំងក្លា និងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃ CICA។

លោក Wang Yi បានលើកឡើងគំនិតផ្តួចផ្តើម៤ចំណុច៖ ទីមួយ រួមគ្នារក្សាសន្តិភាព និងស្ថិរភាព។ ទីពីរ រួមគ្នាជំរុញវិបុលភាព និងការស្តារឡើងវិញ ។ ទីបី រួមគ្នាជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។ ទីបួន រួមគ្នាជំរុញអភិបាលកិច្ចសកលមានសុក្រឹតភាព។ លោក Wang Yi បានបន្តថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់អាស៊ីដែលប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព បើកចំហ និងបរិយាបន្ន ដើម្បីរួមចំណែកជាកម្លាំងអាស៊ីកាន់តែខ្លាំងក្លាចំពោះសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។

កិច្ចប្រជុំនេះបានអនុម័តនិងចេញផ្សាយ “សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)”៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img