30 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

លោក Rishi Sunak ប្រកាសប្រកួតប្រជែង ដើម្បីក្លាយជាមេដឹកនាំ ជំនួសលោក Jonhsonក្រោយពីលាលែងរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស

- Advertisement -spot_img

(ឡុងដ៏)៖ អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លោក រីស៉ី ស៊ូណាក (Rishi Sunak) បានប្រកាសថា លោកកំពុងឈរឈ្មោះប្រកួតប្រជែង ដើម្បីជំនួសតំណែងលោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីអង់គ្លេស គឺបីថ្ងៃបន្ទាប់ពីលោក ចនសុន ប្រកាសលាលែងពីតំណែង។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។

លោក Sunak បានលាលែងពីតំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្រ្តីសុខភិបាល ដែលនាំឲ្យមានចលនានៃការលាលែងពីតំណែងរបស់មន្រ្តីរដ្ឋាភិបាលអង់គ្លេសជាបន្តបន្ទាប់។

តាមរយៈបណ្តាញសង្គម Twitter លោក Sunak បានសរសេរយ៉ាងដូច្នេះថា «នៅពេលនេះយើងត្រូវការនរណាម្នាក់ដែលអាចគ្រប់គ្រងសភាពការណ៍ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ, នោះហើយជាមូលហេតុដែលខ្ញុំឈរឈ្មោះជាមេដឹកនាំបន្ទាប់នៃគណបក្សអភិរក្ស និងដើម្បីក្លាយជានាយករដ្ឋមន្រ្តីសម្រាប់អ្នកទាំងអស់គ្នា»។

គួរបញ្ជាក់ថា ច្បាប់ និងកាលវិភាគ សម្រាប់ការប្រកួតប្រជែងដើម្បីជំនួសលោក Johnson នឹងត្រូវកំណត់នៅសប្តាហ៍ក្រោយ ដោយគណៈកម្មាធិការនៃគណបក្ស។ ការចាកចេញនាពេលខាងមុខរបស់ Johnson បានបន្ថែមភាពមិនប្រាកដប្រជាផ្នែកនយោបាយ លាយឡំដោយការលំបាកនៃអតិផរណាដែលកំពុងកើនឡើង, កំណើនយឺត និងភាពចលាចលក្នុងវិស័យឧស្សាហកម្មដែលបណ្តាលមកពីសង្រ្គាមនៅអ៊ុយក្រែន និងការតស៊ូដើម្បីសម្របខ្លួន ក្រោយការចាកចេញពីសហភាពអឺរុបរបស់ចក្រភពអង់គ្លេស (Brexit)៕

ប្រភព Al-Jazeera ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img