26 C
Phnom Penh
Friday, June 19, 2026
- Advertisement -spot_img

លោក Rishi Sunak៖ ទំនាក់ទំនង ចក្រភពអង់គ្លេស និង ចិន ដល់ទីបញ្ចប់ហើយ

- Advertisement -spot_img

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បាននិយាយថា ចិនបាន និងកំពុងបង្ក «ផលប៉ះពាល់ជាប្រព័ន្ធ» ដល់ គុណតម្លៃ និងផលប្រយោជន៍របស់ចក្រភពអង់គ្លេស ខណៈ «យុគ្គសម័យមាស» នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិនបានដល់ទីបញ្ចប់ ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក រីស៊ី ស៊ូណាក់ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាក្នុងព្រឹត្តិការណ៍មួយនៅឯទីក្រុងឡុងដ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបន្ទាប់ពីមាន សេចក្ដីរាយការណ៍ថាអ្នកសារព័ត៌មាន BBC ម្នាក់ត្រូវគេវាយដុំ ខណៈកំពុងចុះយកព័ត៌មានបាតុកម្មវ៉ាក្នុងទីក្រុងសៀងហៃ។ ថ្លែងនាឱកាសនោះ លោក ស៊ូណាក់ បានគូសបញ្ជាក់ដូច្នេះថា «ចក្រភពអង់គ្លេសចាំបាច់ត្រូវអភិវឌ្ឍយុទ្ធសាស្ត្រចំពោះចិន ដែលកំពុងប្រើអំណាចដែលខ្លួនមានដើម្បី ពង្រីកឥទ្ធិពលនៅលើពិភពលោក»។ លោកបន្ថែមថា វាក៏ច្បាស់ណាស់ដែរថាយុគសម័យមាសបានដល់ទីបញ្ចប់ហើយ ដែលនេះមានន័យថា ទំនាក់ទំនងពាណិជ្ជកម្ម នឹងនាំទៅរកការធ្វើកំណែទម្រង់សង្គម និងនយោបាយដោយស្វ័យប្រវត្តិ។

គួរបញ្ជាក់ថា បើតាមលោក ស៊ូណាក់ រដ្ឋាភិបាលរបស់លោកនឹងផ្ដល់អាទិភាពដល់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខឱ្យកាន់តែ ស៊ីជម្រៅ ជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img