25 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

លោក Daniel Craig រំលឹក​ខួប​លើក​ទី ៣០ នៃ​សកម្មភាព​ដោះ​មីន​នៅ​កម្ពុជា

- Advertisement -spot_img

រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​ការ​អបអរសាទរ​ខួប​លើក​ទី​៣០ នៃ​សកម្មភាព​ដោះ​មីន​នៅ​កម្ពុជា កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) រួម​ជាមួយនឹង​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​(CMAA) បាន​ចេញផ្សាយ​សារ​ជា​វី​ដេ​អូ​ដែល​បង្ហាញ​ពី​លោក Daniel Craig ដែល​ជា​តារា​សម្តែង​អង់គ្លេស​ដ៏​ល្បីល្បាញ​លើ​ពិភពលោក និង​ជា​អ្នកតស៊ូ​មតិ​សកល​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ការ​លុប​បំបាត់​មីន និង​អាវុធ​ផ្ទុះ​។

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) រួមជាមួយនឹងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) ក្នុងការអបអរសាទរខួបលើកទី៣០ នៃសកម្មភាពដោះមីននៅកម្ពុជា បានចេញផ្សាយសារជាវីដេអូដែលបង្ហាញពីលោក Daniel Craig  ដែលជាតារាសម្តែងអង់គ្លេសដ៏ល្បីល្បាញលើពិភពលោក និងជាអ្នកតស៊ូមតិសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់មីន និងអាវុធផ្ទុះ។

លោក Daniel Craig បានចែករំលែកក្នុងវីដេអូដ៏គួរឱ្យចាប់អារម្មណ៍ដែលអំពាវនាវឱ្យមានការគាំទ្របន្ថែមពី         សហគមន៍អន្តរជាតិថា៖

« ចាប់តាំងពីមានសកម្មភាពបោសសម្អាតមីនមក ដែលបានផ្តួចផ្តើមឡើងនៅឆ្នាំ១៩៩២ គឺ៣០ឆ្នាំមុន មនុស្សជាង ១លាននាក់ បានទទួលផលប្រយោជន៍ក្រោមការដឹកនាំរបស់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ នៅក្នុងការងាររបស់ខ្ញុំ ជាមួយអង្គការសហប្រជាជាតិ ខ្ញុំពិតជាមានសំណាងនិងសេចក្តីសោមន្សរីករាយដែលបានឃើញពីសមិទ្ធផល និងជីវិតមានភាពផ្លាស់ប្តូរ ក្រោយសកម្មភាពបោសសម្អាតមីន ដោយមានការជួយជ្រោមជ្រែងពីម្ចាស់ជំនួយជាច្រើន។ ទីបំផុតកម្ពុជាអាចគ្មានមីន។ ទីវាលដែលធ្លាប់តែជាកន្លែងឃាតករគំរាមកំហែងដល់គ្រប់អាយុជីវិតអាចក្លាយទៅជាទីវាលនៃក្តីសង្ឃឹម។»

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនថ្មីៗនេះបានបើកការតាំងពិពណ៌ដើម្បីប្រារព្ធខួប ៣០ ឆ្នាំនៃប្រតិបត្តិការដោះមីននេះ។ បច្ចុប្បន្នកម្ពុជាបានបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) លើផ្ទៃដីចំនួន ២.៥៣១ គីឡូម៉ែត្រការ៉េ ពីភូមិចំនួន ១.៧០៣ ហើយបានប្រែក្លាយវាទៅជាដីលំនៅដ្ឋាន និងទីកសិកម្មប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩ លាននាក់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ពីផែនការរបស់រដ្ឋាភិបាលក្នុងការធានាថាកម្ពុជានឹងគ្មានមីននៅឆ្នាំ២០២៥។ ប្រតិបត្តិការបោសសម្អាតមីនរបស់ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមនៅឆ្នាំ ១៩៩២ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ចក្រភពអង់គ្លេស

សាធារណរដ្ឋប្រជាមានិតចិន អាល្លឺម៉ង់ ស្វីស សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ កាណាដា ន័រវេស ហុងគ្រី បារាំង ឥណ្ឌា អៀរឡង់ អេស្ប៉ាញ ស៊ុយអែត បែលហ្សិក អូទ្រីស UNDP និង UNICEF ។

មូលនិធិព្រីនស៍ ដែលជាផ្នែកសប្បុរសធម៌ររបស់ ព្រីនស៍ ហូលឌីង គ្រុប មានមោទនភាពដែលបានធ្វើរួមចំណែកក្នុងការផ្តួចផ្តើមគំនិត និងការអនុវត្តគម្រោងក្នុងការគាំទ្រពី UNDP និង CMAA ។

អ្នកអាចស្វែងរកតំណភ្ជាប់ទៅកាន់វីដេអូនៅទីនេះតាមរយៈ៖ https://youtu.be/L84q4_F8phk

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img