(ឡុងដ៍)៖ អ្នកចាត់ការក្លិប Tottenham Hotspur លោក Antonio Conte នឹងវិលត្រឡប់ទៅកាន់ទីក្រុងឡុងដ៍ ដើម្បីបន្តដឹកនាំក្រុមឡើងវិញ ក្រោយពីទទួលការវះកាត់ថង់ទឹកប្រមាត់របស់លោក ប៉ុន្តែទាល់តែបន្ទាប់ពីពួកគេចប់ការប្រកួតប៉ះ Wolverhampton Wanderers នៅចុងសប្តាហ៍នេះ ។
លោក Conte បាននឹងកំពុងសម្រាក ដើម្បីជាសះស្បើយពីការវះកាត់ នៅប្រទេសអ៊ីតាលី។ លោកនឹងវិលត្រឡប់មកវិញ ស្របតាមពេលវេលា នៃការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ក្របខណ្ឌ Champions League ក្នុងការធ្វើជាម្ចាស់ផ្ទះរបស់ Spurs ទទួលក្រុមភ្ញៀវ AC Milan។
ក្នុងពេលអវត្តមានរបស់លោក Conte, Tottenhams បានយកឈ្នះលើក្រុម Manchester City, West Ham United និង Chelsea ធ្វើឲ្យក្រុមឡើងត្រឡប់ទៅចូលក្នុងចំណោម Top 4 វិញ នៃលីគកំពូលអង់គ្លេស Premier League៕



ប្រភព Breakingnews.ie ប្រែសម្រួលដោយគិរីដងរែក




