29.9 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

លោក Biden ថា ជម្លោះ អ៊ុយក្រែន គ្មានទីបញ្ចប់ឡើយ បើ រុស្ស៊ី មិនដកទ័ពចេញ

- Advertisement -spot_img

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងមិនត្រូវបានដោះស្រាយ និងគ្មានទីបញ្ចប់នោះទេ ដរាបណា លោក Vladimir Putin មិនព្រមដកកងទ័ពចេញ ពីអ៊ុយក្រែន ។

ការ ថ្លែងបែបនេះ របស់លោក ប្រធានាធិបតី Joe Biden ធ្វើ ឡើង បន្ទាប់ ពី ការ ដក ទ័ព រុស្ស៊ី ចេញ ពី ទឹកដី អ៊ុយក្រែន នៅ ច្រាំងទន្លេ Dnipro ។

ចំពោះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky វិញ នៅតែ ប្រកាន់ ជំហរ លើ ជម្រើស មិនចូលរួមតុចរចានៃ ការ ដោះស្រាយ ជាមួយ ក្រុង មូស្គូ តាម បែប នយោបាយឡើយ ដរាបណា លោក Putin នៅ តែ ជា ប្រធានាធិបតីរុស្ស៊ី ។

ដោយឡែក លោក Putin ក៏ធ្លាប់ថ្លែងបើក ឱកាស ជា ច្រើន ដងផងដែរសម្រាប់ ការ ចរចា សន្តិភាព ជាមួយ អ៊ុយក្រែន ហើយថែមទាំងឲ្យ អាមេរិក គួរតែលើក ទឹក ចិត្ត អ៊ុយក្រែន សម្រាប់ការ ចូល រួម ក្នុង ការ ចរចាស្វែងរកដំណោះស្រាយដ៏ប្រសើរមួយ ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img