31 C
Phnom Penh
Thursday, March 20, 2025
- Advertisement -spot_img

លោក ហ្សេលេនស្គី និងនាយករដ្ឋមន្ត្រីក្រូអាតពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន

- Advertisement -spot_img

កៀវ៖ សេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីក្រូអាតលោក អង់ដ្រេ ភ្លែនកូវីច (Andrej Plenkovic) ក្នុងទីក្រុងកៀវ នៅថ្ងៃអាទិត្យម្សិលមិញ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងថាមពល ព្រមទាំងសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន។

លោក ហ្សេលេនស្គី បាននិយាយថា បញ្ហាសន្តិសុខ និងជំហានចាំបាច់ដើម្បីគាំទ្រអ៊ុយក្រែន គឺជាប្រធានបទសំខាន់នៃកិច្ចពិភាក្សា។

នាឱកាសនោះ លោកបានថ្លែងអំណរគុណដល់ប្រទេសក្រូអាតសម្រាប់ការគាំទ្រអ៊ុយក្រែននៅលើផ្លូវរបស់ខ្លួនទៅកាន់សមាហរណកម្មសហភាពអឺរ៉ុប និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោក ហ្សេលេនស្គី ក៏បានជំរុញឱ្យក្រូអាតជួយអ៊ុយក្រែន ក្នុងការបោសសម្អាតមីនដែលបានដាំក្នុងកំលុងពេលមានជម្លោះ។

ជាការឆ្លើយតប លោក ភ្លែនកូវីច បានសន្យាថា ការគាំទ្ររបស់ក្រូអាស៊ីសម្រាប់អ៊ុយក្រែននឹងបន្ត។ លោក ភ្លែនកូវីច បន្តថា ក្រូអាតបានគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះអ៊ុយក្រែនក្នុងផ្នែកនយោបាយ ការទូត ផ្លូវច្បាប់ ហិរញ្ញវត្ថុ មនុស្សធម៌ និងបច្ចេកទេស។ ហើយយើងនឹងបន្តផ្តល់ជំនួយនេះបន្ថែមទៀត៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img