24.2 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

លោក ស៊ី ជីនពីង គ្រោងធ្វើទស្សនកិច្ចនៅរុស្ស៊ី ខណៈលោក ពូទីន ធ្វើសង្រ្គាមនៅអ៊ុយក្រែន

- Advertisement -spot_img

មេដឹកនាំចិនលោកស៊ីជីនពីងកំពុងរៀបចំធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូសម្រាប់កិច្ចប្រជុំកំពូលមួយជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីននៅប៉ុន្មានខែខាងមុខនេះ។

បច្ចុប្បន្នអ្នកការទូតជាន់ខ្ពស់របស់ចិនលោកវ៉ាងយីកំពុងស្ថិតនៅទីក្រុងមូស្គូហើយរំពឹងថានឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov កាលពីថ្ងៃពុធ។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកវ៉ាងបានបង្កើនការអំពាវនាវឱ្យមានដំណោះស្រាយចរចារដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែលបានចាប់ផ្តើមនៅថ្ងៃទី 24 ខែកុម្ភៈឆ្នាំមុននៅពេលដែលកងទ័ពរុស្ស៊ីបានលុកលុយប្រទេសអ៊ុយក្រែន។

ទីក្រុងប៉េកាំងមិនបានថ្កោលទោសទៅលើប្រទេសរុស្ស៊ីឬបានចូលរួមដាក់ទណ្ឌកម្មមេដឹកនាំនៅទីក្រុងមូស្គូនោះទេ។ប៉ុន្តែបានជម្រុញឱ្យមាន “ការអត់ធ្មត់” គួរតែដោះស្រាយជំម្លោះ “មធ្យោបាយសន្តិភាព” ។

បើតាមកាសែតអាមេរិកនេះដដែល ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីន ទៅកាន់ទីក្រុងមូស្គូ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ រីឯកាលបរិច្ឆេទ ជាក់លាក់ក៏មិនទាន់មាននោះដែរ។ ប៉ុន្តែ Wall Street Journal ដោយផ្អែកលើ ប្រភពដែលខ្លួនទទួលបាន បានបន្ថែមថាដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង អាចនឹងកើតឡើងនៅខែមេសា ឬក៏នៅដើមខែឧសភា ចំពេលដែលរុស្ស៉ីប្រារព្ធខួបជ័យជម្នះ របស់ខ្លួនលើអាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី២៕

ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img