30 C
Phnom Penh
Thursday, December 5, 2024
- Advertisement -spot_img

លោក សាន សុខា ជាប្រតិភូមួយរូបបានដឹកនាំអ្នកជំនួញធំៗជាច្រើននៅកម្ពុជា ទៅចូលរួមកិច្ចប្រជុំក្នុងប្រធានបទ « ការផ្គូរផ្គងអាជីវកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក» នៅសហរដ្ឋអាមេរិក(Video)

- Advertisement -spot_img

ដោយមានកិច្ចសហការគាំទ្រ និងទទួលបានការអញ្ជើញពីលោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ្ញា សហរដ្ឋអាមេរិក រវាងសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងសហគមន៍កសិកម្មអភិវឌ្ឍន៍កសិកម្មវាលកោងរោងឃុំកោះថ្កូវ(AVKTh) ។

លោក សាន សុខា ជាប្រធានដឹកនាំប្រតិភូ បានដឹកនាំ សមាគម ក្រុមហ៊ុន សហគ្រាសជាច្រើន ដើម្បីទៅចូលរួមមានដូចជា ក្រុមហ៊ុនវឌ្ឍនភាពកសិករខ្មែរ(VKC),ក្រុមហ៊ុនឡារត្ន័ អ៉ិមផត អ៊ិចផត ខូអិលធីឌី(LRath),ក្រុមហ៊ុនថាយហ្គើរឃីងបាអូត្រេដ អ៉ិមផត អ៉ិចផត ខូអិលធីឌី, សហគ្រាស ថាយ ហៀង, សហគ្រាស ផលិតទឹកសុទ្ធ ប្រេសវតធើរ, ក្រុមហ៊ុនប៊ី អាយ ស៉ី ខូអិលធីឌី(BIC), និងសហគ្រាសកាកាវអេច អេស អិន ខេ បានរៀបចំដំណើរទស្សនៈកិច្ចទៅសហរដ្ឋអាមេរិក ក្នុងព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មរវាងសហរដ្ឋអាមេរិច និងកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏ធំមួយធ្វើឡើងក្រោមអធិបតីភាពតំណាងពីសាលាក្រុងឡុងប៊ិច លោក គឹម​ ឆាហួត និងឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា។

នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ លោក សាន សុខា បានរពឹងថា អាចមានវត្តមានចូលរួមគឺជាអ្នកជំនួញ និងបុគ្គលមានវិជ្ជាជីវៈដែលជាជនជាតិអាស៊ីរាប់រយនាក់ពីបណ្តារដ្ឋរបស់អាមេរិច ព្រមទាំងនាក់ដឹកនាំជាច្រើនវិស័យផ្សេងៗគ្នា។ ពិធីនេះ ក៏មានការចូលរួម ដោយ លោកស្រី ហ្វ័រណា ម៉ា (Fiona Ma) ប្រធានរតនាគាររដ្ឋកាលីហ្វ័រញ៉ា ព្រមទាំងមានការចូលរួម ពីតំណាងអភិបាលក្រុងឡុងប៊ិច តំណាងអាជ្ញាធរពាក់ព័ន្ធ និងធុរជនកម្ពុជា និងអាម៉េរិក សរុបជាង ១០០នាក់។

បន្ថែមលើសពីកម្មវិធីចំបងខាងលើនេះ! គណៈប្រតិភូធ្វើដំណើរទស្សនៈកិច្ចដែលជាការផ្តួចផ្តើមដោយលោកផ្ទាល់ នឹងមានឱកាស់ចូលរួមសិក្ខាសាលាដែលរៀបចំដោយអគ្គកុងសុលកិត្តិយសកម្ពុជាប្រចាំទីក្រុងឡុងប៊ិច ក្នុងគោលបំណងផ្តល់នូវចំណេះដឹង ដូចជាបទពិសោធន៍សំខាន់ៗ ទាក់ទងនឹងបែបបទរបៀបនាំចេញផលិតផលទៅសហរដ្ឋអាមេរិក និងឱកាសទំនាក់ទំនងជាមួយសហគ្រិនដ៏ទៃទៀត។ ជំនួបពាណិជ្ជកម្មឆ្នាំនេះ មានក្រុមហ៊ុនកម្ពុជាជាង ៥០ ក្រុមហ៊ុន និងក្រុមហ៊ុនអាម៉េរិក ផ្នែកនាំចូល ចែកចាយ និងផ្សារទំនើប ជាច្រើនក្រុមហ៊ុន ក្នុងវិស័យម្ហូបអាហារ និងផលិតផលកសិកម្ម បានអញ្ជើញចូល រួម និងជជែកពិភាក្សា ដើម្បីនាំផលិតផលកម្ពុជាចូលទីផ្សារអាម៉េរិក។

លោកបានបញ្ជាក់ថា ផលិតផលកម្ពុជាដែលយកមកចូលរួមក្នុងកម្មវិធីជំនួបពាណិជ្ជកម្មនេះរួមមាន៖ អង្ករ ម្រេច គ្រាប់ ស្វាយចន្ទី ដំណាប់ផ្លែឈើ ខ្ញី ដំឡូងជ្វា ផ្លែធូរេន ត្រីងៀត ទឹកត្រី អំបិល ៕

លោកបានបន្តែមទៀតថា សរុបជារួមក្នុងដំណើតទស្សនៈកិច្ចនេះ មានគោលបំណងធំចំនួនបីដូចខាងក្រោម៖
១. ធ្វើការផ្គូរផ្គងអាជីវកម្មរវាងសហគ្រាសកម្ពុជា និងសហរដ្ឋអាមេរិក
២. បង្កើតឱកាសបណ្តាញទំនាក់ទំងអាជីវកម្មទ្វាភាគី
៣. ចូលរួមសិក្ខាសាលាបង្កើនចំណេះដឹងក្នុងការនាំចេញផលិតផលចូលទីផ្សាអាមេរិក។

សូមតាមដានទស្សនាការផ្តល់បទសម្ភាសន៍ជាមួយ លោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ្ញា សហរដ្ឋអាមេរិក ជាមួយអង្គភាពសារព័ត៌មានគិរីដងរែកយើងខ្ញុំទាំងអស់គ្នា៖

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img