28.1 C
Phnom Penh
Wednesday, March 4, 2026
- Advertisement -spot_img

លោក ពូទីន ឲ្យជម្លៀសប្រជាជនចេញពីតំបន់ Kherson របស់ អ៊ុយក្រែន

- Advertisement -spot_img

លោក វ្ល៉ាឌីមៀ ពូទីន បានគាំទ្រជាសាធារណៈចំពោះការជម្លៀសជនស៊ីវិល ពីផ្នែកខ្លះនៃតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ចំពេលមានរបាយការណ៍ចម្រូងចម្រាសនៃបម្រាមគោចរ ដែលត្រូវបានដាក់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី។

លោក ពូទីន បាន ប្រាប់សកម្មជនគាំទ្រវិមានក្រឹមឡាំងកាលពីថ្ងៃសុក្រថា “ជាការពិតណាស់អ្នក ដែលរស់នៅក្នុង Kherson គួរតែត្រូវ បានដកចេញពីតំបន់នៃសកម្មភាពដ៏គ្រោះថ្នាក់បំផុតពីព្រោះ ជនស៊ីវិលមិនគួរទទួលរងការទម្លាក់គ្រាប់បែក និងវិធានការផ្សេងទៀត ដែលទាក់ទងនឹងសកម្មភាពយោធានោះទេ។” ។

ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ីអាចកំពុងរៀបចំបោះបង់ចោលទីតាំងយោធា របស់ខ្លួន នៅលើច្រាំងខាងលិចនៃទន្លេ Dnieper រួមទាំងរដ្ឋធានីក្នុងតំបន់របស់ Kherson ដែលនឹងក្លាយជាការដកថយដ៏ធំបំផុតមួយ នៃ សង្រ្គាម របស់ រុស្ស៊ី។

សូមរម្លឹកដែរថា Kherson ជា ទីក្រុង ដែល មាន ប្រជាជន ប្រហែល ២៨៤,០០០ នាក់ មុនពេលមានជម្លោះនោះគឺជាទីក្រុងដ៏ធំតែមួយ គត់ដែលរុស្ស៊ីយកបាននិងដាក់បញ្ចូលចាប់តាំងពីការឈ្លានពានរបស់ខ្លួនក្នុងខែកុម្ភៈ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img