អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទូរស័ព្ទទៅសមភាគីអាហ្សង់ទីន គឺលោក Alberto Fernandez ដើម្បីអបអរសាទរគាត់ចំពោះការឈ្នះជើងឯករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា ។
លោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា “លោក វ្ល៉ាឌីមៀរ ពូទីន ទើបតែបានសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី Fernandez របស់ប្រទេសអាហ្សង់ទីន និងបានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងព្រឹត្តិការណ៍ FIFA World Cup” ។
អាហ្សង់ទីនបានក្លាយជាជើង FIFA World Cup ជាលើកទី ៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីខកខានឈ្នះពានរង្វាន់ពិភពលោកមួយនេះកាលពីឆ្នាំ ១៩៨៦ ពោលប្រទេសមកពីអាមេរិកឡាទីនមួយនេះត្រូវរង់ចាំរហូតដល់ ៣៦ ឆ្នាំ ។
គួរបញ្ជាក់ថា អាហ្សង់ទីនបានយកឈ្នះបារាំង ៤-២ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីបញ្ចប់លទ្ធផល ២-២ ត្រឹម ៩០ នាទី និង ១-១ (៣-៣) ក្នុងវគ្គថែមម៉ោង ១៥ នាទី ២ ដង ហើយអាហ្សង់ទីនទទួលបានប្រាក់រង្វាន់ ៤២ លានដុល្លារអាមេរិក ពោលគឺច្រើនជាងបារាំងចំនួន ៤ លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៨ ៕



ប្រភព Tass News ប្រែសម្រួលដោយគីរីដងរែក




