34.7 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

លោក ពូទីន បង្ហាញសារសំខាន់ការបង្រួបបង្រួមអតីតសាធារណរដ្ឋសូវៀតម្តងទៀត

- Advertisement -spot_img

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថាកាលពីថ្ងៃពុធ នៅឯកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ក្នុងរដ្ឋធានី Yerevan នៃប្រទេសអាមេនីថា ការបង្រួបបង្រួមរបស់អតីតសាធារណរដ្ឋសូវៀត គឺជា សារសំខាន់នៃសម្ព័ន្ធមិត្តក្នុងប្រវត្តិសាស្ត្ររួម ។

លោក ពូទីន បានសង្កត់ធ្ងន់ថា សមាជិក CSTO ដែលជាសម្ព័ន្ធមិត្តយោធានៃអតីតសាធារណរដ្ឋសូវៀត ដឹកនាំដោយរុស្ស៊ីត្រូវបានរួបរួមយ៉ាងរឹងមាំដោយជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ពួកគេនៅក្នុង “សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ” ។

សុន្ទរកថារបស់លោក ពូទីន កើតឡើង បន្ទាប់ពីប្រទេសសមាជិក CSTO មួយចំនួនត្រូវបានគេរាយការណ៍ថា បានចាត់វិធានការដើម្បីចេញឆ្ងាយពីប្រទេសរុស្ស៊ី ស្របពេលដែលសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ។

ទន្ទឹមនោះ សុន្ទរកថារបស់លោក ពូទីន នៅឯកិច្ចប្រជុំកំពូលនេះ ក៏ត្រូវបានគេមើលឃើញផងដែរថា ជាការប៉ុនប៉ងដើម្បីពង្រឹងទំនាក់ទំនងក្នុងចំណោមប្រទេស CSTO ដែលលោកចាត់ទុកថាស្ថិតនៅក្រោមឥទ្ធិពលរបស់រុស្ស៊ី ។

ស្របពេលជាមួយគ្នានេះ វាក៏ជាការសម្របសម្រួលមួយផងដែរ ពាក់ព័ន្ធនឹងជម្លោះយោធាដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនរវាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់ក្នុងខែកញ្ញា ដែលត្រូវបានគេរាយការណ៍ថា មានមនុស្សជាង ២០០ នាក់បានស្លាប់ ។

ជាក់ស្ដែង ក្រោយមកលោក ពូទីន បានជួបមេដឹកនាំនៃប្រទេសទាំងពីរកាលពីខែមុន ក្នុងគោលបំណងដើម្បីបង្ហាញវត្តមានរបស់រុស្ស៊ីជាអ្នកសម្រុះសម្រួលដើម្បីបញ្ចប់ជម្លោះមួយនេះ ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img