27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

លោក ពូទីន ថាកងកម្លាំងប្រឆាំងយន្ដហោះចម្បាំងរុស្ស៊ី កម្ទេចអាវុធសត្រូវ ងាយដូច «បំបែកសណ្ដែកដី»

- Advertisement -spot_img

(កៀវ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថាកងកម្លាំងប្រឆាំងយន្ដហោះចម្បាំងរបស់រុស្ស៊ី បានបាញ់ទម្លាក់អាវុធរបស់អ៊ុយក្រែន ហើយកម្ទេចអាវុធទាំងនោះ ងាយដូចជា «បំបែកសណ្ដែកដី»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

ការអះអាងខាងលើរបស់លោក ពូទីន ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការបញ្ជូនអាវុធរបស់សហរដ្ឋអាមេរិកឱ្យអ៊ុយក្រែន នៅក្នុង កិច្ចសម្ភាសន៍មួយដែលត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្សី RIA នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ បើតាមលោក ពូទីន រុស្ស៊ីបានកម្ទេចអាវុធទាំងនោះរាប់សិបគ្រឿងយ៉ាងងាយស្រួល ដោយសង្កត់ធ្ងន់យ៉ាងខ្លីដូច្នេះថា «ប្រព័ន្ធអាវុធប្រឆាំងយន្ដហោះចម្បាំងរបស់ពួកយើង បានកម្ទេចអាវុធរបស់ខ្មាំង ងាយដូចបំបែកសណ្ដែកដី ហើយអាវុធរាប់សិបគ្រឿងត្រូវបានកម្ទេច»។

គួរបញ្ជាក់ថា លោក ពូទីន មិនបានបញ្ជាក់ឱ្យច្បាស់ពីប្រភេទអាវុធដែលត្រូវបានកម្ទេចនោះទេ ប៉ុន្តែយោធារុស្សីធ្លាប់បាននិយាយថាទាហានរបស់ខ្លួន បានកម្ទេចទាំងយន្ដហោះចម្បាំង និងមីស៊ីលប្រើប្រាស់ដោយទាហានអ៊ុយក្រែន៕

ប្រភព Reuters ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img