28.5 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

លោក បៃដិន៖ ហានិភ័យសង្គ្រាមនុយក្លេអ៊ែរ ឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបា

- Advertisement -spot_img

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរដ៏មហន្តរាយកំពុងឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក។

លោក បៃដិន និយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន មិននិយាយលេងសើចទេ នៅពេលគាត់និយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ បន្ទាប់ពីទទួលរងបរាជ័យនៅក្នុងប្រទេសអ៊ុយក្រែន។

កន្លងមក សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ធ្លាប់និយាយថា ការវាយប្រហារនុយក្លេអ៊ែររបស់លោក ពូទីន គួរតែត្រូវយកចិត្តទុកដាក់ឲ្យខ្លាំង។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិនយ៉ាងណាក្តី ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan កាលពីសប្តាហ៍មុន បាននិយាយថា ថ្វីបើទីក្រុងមូស្គូ បង្ហើបអំពីអាវុធនុយក្លេអ៊ែរក៏ដោយ ក៏សហរដ្ឋអាមេរិក មិនបានឃើញសញ្ញាណាមួយ ដែលបង្ហាញថា រុស្ស៊ីកំពុងត្រៀមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងពេលឆាប់ៗនេះដែរ។

លោកប្រធានាធិបតី បៃដិន និយាយថា មូលហេតុដែលមេដឹកនាំរុស្ស៊ីមិននិយាយលេងសើច នៅពេលដែលគាត់និយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ ឬអាវុធគីមីនោះ គឺដោយសារតែយោធារបស់លោកពូទីន កំពុងធ្វើមិនសូវបានល្អក្នុងសមរភូមិ។

មីស៊ីលរុស្ស៊ីលោក បៃដិន បានប្រាប់អ្នកប្រជាធិបតេយ្យថា “ជាលើកដំបូងហើយ ចាប់តាំងពីវិបត្តិមីស៊ីលគុយបា ដែលពួកយើងមានការគំរាមកំហែងដោយផ្ទាល់ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើការពិតនៅតែបន្តដើរលើផ្លូវនេះ ពួកគេនឹងប្រើ។ យើងមិនដែលប្រឈមមុខនឹងការរំពឹងទុកនៃជម្លោះដ៏មហន្តរាយបែបនេះទេ ចាប់តាំងពីលោក Kennedy និងវិបត្តិមីស៊ីលគុយបា”។

គួរបញ្ជាក់ថា នៅឆ្នាំ១៩៦២ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី John F Kennedy និងសហភាពសូវៀត ក្រោមការដឹកនាំរបស់លោក Nikita Khrushchev បានសង្គ្រឺតធ្មេញដាក់គ្នាជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នៅក្នុងប្រទេសគុយបា។ ការប្រឈមមុខដាក់គ្នានេះ ត្រូវបានអ្នកជំនាញជាច្រើនចាត់ទុកថា ជាជំហានដែលពិភពលោកឈានកាន់តែជិតទៅនឹងសង្គ្រាមនុយក្លេអ៊ែរ ពេញទំហឹង៕

ប្រភព BBC News ប្រតែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img