26.2 C
Phnom Penh
Thursday, September 17, 2026
- Advertisement -spot_img

លោក ចូ បៃដិន ប្រកាសផ្ដល់ជំនួយអាវុធបន្ថែម ១ពាន់លានដុល្លារ ដល់អ៊ុយក្រែន

- Advertisement -spot_img

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសផ្ដល់ជំនួយអាវុធក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ បន្ថែមឱ្យអ៊ុយក្រែន ខណៈរុស្ស៉ី កំពុងបង្កើនការវាយសម្រុកកាន់តែខ្លាំងនៅក្នុងតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

លោក បៃដិន បានប្រកាសពីការផ្ដល់ជំនួយខាងលើនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ចាយពេលជាង ៤១នាទី។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយសន្តិសុខ ១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមាន កាំភ្លើងធំ ប្រព័ន្ធអាវុធការពារតំបន់ឆ្នេរ រួមទាំងគ្រាប់រំសេវសម្រាប់កាំភ្លើងធំ និងប្រព័ន្ធគ្រាប់រ៉ុក្កែតទំនើប»។

ដោយឡែក បើតាមមន្ទីរបញ្ចកោណ ជំនួយអាវុធខាងលើមានមីស៊ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon), កាំភ្លើងធំ howitzers ចំនួន១៨ គ្រឿង និងប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ។ បន្ថែមពីលើនេះ លោក ចូ បៃដិន ផ្ទាល់ក៏បានប្រកាសផងដែរពីការផ្ដល់ជំនួយមនុស្សធម៌បន្ថែម ២២៥លានដុល្លារ ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន ក្នុងនោះរួមមានទឹកស្អាត បរិក្ខាពេទ្យសំខាន់ៗ ចំណីអាហារ និងតង់ជាដើម៕


ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img