30 C
Phnom Penh
Tuesday, February 11, 2025
- Advertisement -spot_img

លោក ចូ បៃដិន ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ក្រោយមានការបាញ់ប្រហារចំថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក

- Advertisement -spot_img

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះការកើតឡើងនូវអំពើហិង្សាដោយកាំភ្លើង កំលុងក្បួន ព្យុហយាត្រា នៅថ្ងៃបុណ្យឯករាជ្យជាតិ ដែលបណ្តាលឲ្យមនុស្សចំនួន ៦នាក់បាត់បង់ជីវិត និង២៦នាក់រងរបួស។ នេះបើយោងតាមការដកស្រង់ ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានគូសបញ្ជាក់ថាលោកកំពុងទាក់ទងអាជ្ញាធរក្នុងតំបន់ ដើម្បីផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។ លោក បៃដិន បានបន្ថែមដូច្នេះថា «ថ្មីៗនេះខ្ញុំបានចុះហត្ថលេខាលើច្បាប់កំណែទម្រង់ស្តីពីកាំភ្លើងដ៏សំខាន់មួយ ដែលរួមបញ្ចូលទាំងសកម្មភាពអនុវត្តច្បាប់ និងការជួយសង្រ្គោះអាយុជីវិតមនុស្ស។ ប៉ុន្តែមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ ហើយខ្ញុំនឹងមិនបោះបង់ការប្រយុទ្ធប្រឆាំងនឹងការរាលដាល នៃអំពើហិង្សាដោយកាំភ្លើងឡើយ»។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារសំដៅទៅលើក្បួនព្យុហយាត្រា ចេញពីដំបូលអគារពាណិជ្ជកម្មមួយកន្លែងនៅវេលាម៉ោង ប្រហែល ១០៖១៥ នាទីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោ។ សមត្ថកិច្ចបានបញ្ជាក់ថាមនុស្ស៥នាក់បានស្លាប់ នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះទី៦ បានស្លាប់នៅមន្ទីរពេទ្យ រីឯជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img