29.8 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

លោក គីម ជុងអ៊ុន បញ្ជាឱ្យយោធាកូរ៉េខាងជើងត្រៀមលក្ខណៈសម្រាប់ «សង្រ្គាមពិតប្រាកដ»

- Advertisement -spot_img

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថាមេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធានៃប្រទេសរបស់លោកបង្កើនការធ្វើសមយុទ្ធយោធា ជាការត្រៀមលក្ខណៈសម្រាប់ «សង្រ្គាមពិតប្រាកដ»

កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ ធ្លាក់ចូលសមុទ្រនៃឆ្នេរភាគខាងលិចរបស់ខ្លួន ខណៈយោធាកូរ៉េខាងត្បូង បានអះអាងថា ទីក្រុងព្យុងយ៉ាង ក៏ទំនងជាបានដឹកនាំការធ្វើតេស្ដបាញ់មីស៊ីលច្រើនគ្រាប់ក្នុងពេលតែមួយ ចេញពីទីតាំងដដែលផងដែរ។ ជាក់ស្ដែង រូបថតចេញផ្សាយដោយ KCNA បានបង្ហាញថាមីស៊ីលយ៉ាងហោច ៦គ្រាប់ត្រូវបានធ្វើតេស្ដបាញ់ក្នុងពេលតែមួយ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងមួយនេះបានបន្ថែមទៀតថាលោក គីម បានសង្កត់ធ្ងន់ថាការធ្វើតេស្ដបាញ់មីស៊ីលនេះ គឺជាមានគោលដៅចម្បង២ ទីមួយដើម្បីកំញើញសត្រូវ និងទី២ គឺដើម្បីត្រៀម លក្ខណៈសម្រាប់សង្រ្គាមពិតប្រាកដ តាមរយៈការបង្កើនការធ្វើសមយុទ្ធយោធា។

គួរបញ្ជាក់ថា នៅក្នុងការចុះត្រួតពិនិត្យការធ្វើតេស្ដបាញ់មីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កូនស្រីសំណព្វរបស់លោក គីម ជុងអ៊ុន ក៏មានវត្តមាននៅទីតាំងបាញ់សាកល្បងមីស៊ីលផងដែរ ហើយការធ្វើតេស្ដនេះទៀតសោត កើតមានឡើង ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្ដើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមានឈ្មោះថា Freedom Shield នៅសប្ដាហ៍ ក្រោយ៕

ប្រភព KCNA ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img