30.4 C
Phnom Penh
Friday, March 6, 2026
- Advertisement -spot_img

លោកស្រី Eva Kailiពុករលួយយ៉ាងខ្លាំង World Cup នៅកាតា របស់លោកស្រី

- Advertisement -spot_img

ប៉ូលិស រឹបអូស បាន សាច់ប្រាក់ ១.៦៨ លានដុល្លារ អំឡុង ការ ស៊ើបអង្កេត ករណី ពុករលួយ របស់ សភា អឺរ៉ុបលើផ្ទះលោកស្រី Eva Kaili ជុំវិញ ការប្រកួត បាល់ទាត់ ពិភពលោក ឆ្នាំ ២០២២ ដែល ប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ ។

ការរឹបអូសនេះបានកើតឡើង បន្ទាប់ពីប៉ូលិសបានចាប់ខ្លួនអនុប្រធានសភាអឺរ៉ុបរូបនេះកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅប្រទេសប៊ែលហ្ស៊ិក លើបទចោទប្រកាន់ថាបានផ្តល់សំណូកដល់អ្នកនយោបាយ EU ឲ្យកាតាធ្វើជាម្ចាស់ផ្ទះ World Cup ខណៈកាលពីពេលថ្មីៗនេះសមាជិកសភាអឺរ៉ុបក៏បានបោះឆ្នោតគាំទ្រយ៉ាងលើសលុបក្នុងការដកលោកស្រីចេញពីតំណែងផងដែរ ។

ការិយាល័យប្រឆាំងអំពើពុករលួយកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសសហព័ន្ធ (PJF) របស់ប្រទេសបែលហ្ស៊ិកបានសង្ស័យថា “ប្រទេសឈូងសមុទ្រមួយនេះបានជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ឬអំណាចសំខាន់ៗផ្សេងៗទៀតដល់ភាគីទី ៣ ដែលមានឥទ្ធិពលលើសមាជិកសភាអឺរ៉ុប ហើយក្រោយមកប៉ូលិស បាន រឹបអូស ប្រាក់ ជាង ១.៦៨ លានដុល្លារ ព្រម ទាំង ឧបករណ៍ កុំព្យូទ័រ និង ទូរសព្ទ ដៃផងដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មេធាវីរបស់លោកស្រីគឺលោក Michalis Dimitrakopoulos ក្នុងអំឡុងបទសម្ភាសនៅការិយាល័យរបស់លោកនៅទីក្រុង Athens ប្រទេសក្រិកបាននិយាយធានាថា “លោកស្រី Kaili មិនមានទំនាក់ទំនងជាមួយលុយដែលបានរកឃើញនៅផ្ទះរបស់លោកស្រីនោះទេ ។ លោកស្រីមិនដឹងអំពីអត្ថិភាពនៃប្រាក់នេះឡើយ” ។

ស្របពេលជាមួយគ្នាននេះ លោកមេធាវីបានអះអាងសារជាថ្មីថា កូនក្តីរបស់លោកគឺ “គ្មានកំហុស” នោះទេ ជាពិសេសការរកឃើញកាបូបដែលផ្ទុកទៅដោយលុយ ១.៦៨ លានដុល្លារក្នុងផ្ទះល្វែងរបស់លោកស្រីនៅទិក្រុងប្រ៊ុចសែល ។

គួរបញ្ជាក់ា លោកស្រី Kaili ជាអ្នកនយោបាយក្រិក និងជាអនុប្រធានម្នាក់ក្នុងចំណោម ១៤ នាក់នៅក្នុងសភាអឺរ៉ុប ស្ថិតក្នុងចំណោមមនុស្ស ៤ នាក់ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសប៊ែលហ្ស៊ិកកាលពីចុងសប្តាហ៍ ជុំវិញរឿងអាស្រូវដែលបានបង្កឲ្យមានកំហឹងនៅទីក្រុងប្រ៊ុចសែល និងហានិភ័យធ្វើឲ្យខូចកេរ្តិ៍ឈ្មោះសហភាពអឺរ៉ុបនៅទូទាំងពិភពលោក។

ប្រភព GreekReporter.com ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img