សៀមរាប÷ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តម ចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានិងជា ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងមានការចូលរួមអមដំណើរដោយ ១.លោក លឹម សុខឡេង អនុប្រធានកណ្ដាលផែន និងជាប្រធានផែន មុីហេង ២.លោក គង់ សម្បត្តិ ប្រធានលេខាធិការដ្ឋានកណ្តាលផែន ៣.លោកស្រី លឹម ផាន់ណា ប្រធានចលនាស្ត្រីកណ្តាលផែន ៤.លោកស្រី វ៉ា ច័ន្ចណារិទ្ធ ស.ស.យ.ក ក្រងរុនតាឯក បានដឹកនាំសមាជិកសមាជិកាចុះជួយនិងពាំនាំយកអំណោយរួមមានគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារជនរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥ មានចំនួន ១៥ គ្រួសារ ស្ថិតនៅក្នុង ក្រុងរុនតាឯក ខេត្តសៀមរាប និងមានការចូលរួមដោយផ្ទាល់ពីសមាជិកសមាជិកាក្នុងផែន មុីហេង ផងដែរ។



សម្រាប់ក្រុមគ្រួសារដែលបានជួបគ្រោះធម្មជាតិ និងបានទទួលអំណោយពីលោកស្រីប្រធានសួ ស្រីមុី រួមមានដូចខាងក្រោម៖
១.លោក អ៊ុ កុសល និង អ្នកស្រី អែក ស្រីពៅ មានសមាជិកក្នុងបន្ទប់ ៧នាក់
២.លោក ឈួន សារិត និង អ្នកស្រីកាក់ ឃាង មានសមាជិកក្នុងបន្ទប់ ៦នាក់
៣.លោក ប៉ុន ស៊ីណាន និង អ្នកស្រីដន សុីម៉ាក់ សមាជិកក្នុងបន្ទប់ ៨នាក់
៤.លោក សំរិត សៅ និង អ្នកស្រី ឆែម ស្រីម៉ៅ មានសមាជិកក្នុងបន្ទប់ ៣នាក់
៥.លោក យ៉ុននិង អ្នកស្រី គឹង លីណា មានសមាជិកក្នុងបន្ទប់ ៦នាក់
៦.លោក សុខ តឿ និង អ្នកស្រី ឆន ជា មានសមាជិកក្នុងបន្ទប់ ៣នាក់
៧.លោក ឌុក ផល និង អ្នកស្រី ចាន់ ចិន មានសមាជិកក្នុងបន្ទប់ ៤នាក់
៨.លោក ដីក ឈាង់ និង អ្នកស្រី ខ្មៅ យឿយ មានសមាជិកក្នុងបន្ទប់ ៤នាក់
៩.អ្នកស្រី ឈន់ ផល្លី
១០.អ្នកស្រី ទុយ រ៉ាន
១១.អ្នកស្រី ភៀន កន
១២.អ្នកស្រី លឿង ស៊ាន
១៣.អ្នកស្រី ចាន់ ស្រីពៅ
១៤.កញ្ញា សួ ការ
១៥.កញ្ញា សួ កើត












សូមបញ្ជាក់ផងដែលថា ក្រុមគ្រួសារទាំង១៥ ខាងលើបានទទួលបានអំណោយមួយចំនួនមានដូចជា÷
១.អង្ករចំនួន ៥០គីឡូក្រាម
២.មីម៉ាម៉ា ចំនួន ១កេះ
៣.ទឹកបរិសុទ្ធវីតាល់ចំនួន ១កេះ
៤.ត្រីខ ចំនួន មួយយួរ = ១០កំប៉ុង
៥.ថវិកាទទួលបានចំនួន ៥ម៉ឺនរៀល

ព្រមទាំងបានផ្ដល់ជូនអាវដល់សមាជិកសមាជិកាដែលបានចុះទៅធ្វើការចែកអំណោយមានចំនួន ២៥ អាវ និងសរុបរួមថវិកាដែលបានចំណាយអស់ចំនួន ៤.០០៩.០០០ ៛ ( បួនលានប្រាំបួនពាន់រៀល )។

ប្រជាពលរដ្ឋទាំង១៥គ្រួសារ ដែលបានទទួលអំណោយ ជាថវិការផ្ទាល់ខ្លួនពី លោកស្រីប្រធាន សួស្រីមុី បានបញ្ចេញនៅស្នាមញញឹម សប្បាយចិត្តជាខ្លាំង ដែលបានឃើញនូវទង្ចើលបុណ្យ និងការចែករំលែករបស់សមាជិកសមាជិការរបស់លោកស្រីប្រធាន គ្រប់ទីកន្លែង ជាពិសេសនៅក្រុងរុនតាឯក ពួកគាត់តែងតែងឃើញសកម្មភាពរបស់លោកស្រី សួ ស្រីមុីបានដឹកនាំសមាជិកសមាជិការចុះជួយប្រជាពលរដ្ឋមានការខ្វះខាត់ និងជួបទុក្ខលំបាក ដោយលោកស្រី លះបង់ទាំងថវិការផ្ទាល់ខ្លួន និងពេលវេលាដ៏មានតម្លៃ។
ប្រសាសន៍ដ៏មានន័យរបស់លោកស្រីប្រធានសួ ស្រីមុី៖ មូលហេតុដែលខ្ញុំចូលចិត្តធ្វើបុណ្យដាក់ទានដល់ជនខ្វះខាត និងការចែករំលែក នោះ គឺជាធម្មជាតិរបស់លោកស្រីតាំងពីកើតមក ដោយសារតែលោកស្រីពីមុនក៏ធ្លាប់ជួបទុក្ខលំបាកដែរ ដូច្នេះទើបលោកស្រីចូលចិត្តធ្វើបុណ្យដាក់ទាន និងដើម្បីចូលរួមជាមួយសង្គមជាតិខ្មែរយើងទាំងអស់គ្នា។
ដោយគិរីដងរែក