27.8 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

លោកប្រធានាធិបតី ចូ បៃដិនត្រូវបានរដ្ឋអាជ្ញាពិសេសស៊ើបអង្កេតឯកសារសម្ងាត់

- Advertisement -spot_img

អគ្គមេធាវីអាមេរិកលោក Merrick Garland បានតែងតាំងរដ្ឋអាជ្ញាពិសេសមួយ ដើម្បីស៊ើបអង្កេតឯកសារសម្ងាត់ដែលលោកប្រធានាធិបតី ចូ បៃដិន កំពុងកាន់កាប់។ សេតវិមានបានបញ្ជាក់ថា លោក បៃដិន បានរក្សាទុកឯកសាររសើបចំនួនពីរបាច់ នៅក្នុងយានដ្ឋានរបស់គាត់ និងនៅការិយាល័យសាកលវិទ្យាល័យមួយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងយុត្តិធម៌ លោក Garland បានតែងតាំងរដ្ឋអាជ្ញាសហព័ន្ធលោក Robert Hur ជារដ្ឋអាជ្ញាពិសេស ដោយអះអាងថា លោក Hur នឹងអនុវត្តការទទួលខុសត្រូវរបស់គាត់ក្នុងលក្ខណៈម៉ឺងម៉ាត់ និងបន្ទាន់។

ដោយត្រូវបានតែងតាំងជាមេធាវីសហរដ្ឋអាមេរិកនៅ Maryland ដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៧ លោក Hur បានលាលែងពីតំណែងនោះភ្លាមៗបន្ទាប់ពីលោក បៃដិន ចូលកាន់តំណែង។ កាលពីមុន គាត់ធ្លាប់ធ្វើការជាមួយនាយក FBI លោក Christopher Wray។

ក្នុងនាមជាអគ្គរដ្ឋអាជ្ញានៃរដ្ឋ Maryland លោក Hur បានដឹកនាំការស៊ើបអង្កេតលើការលួចព័ត៌មានសម្ងាត់ដោយអ្នកម៉ៅការរបស់ទីភ្នាក់ងារសន្តិសុខជាតិពីរនាក់ ធ្វើឲ្យពួកគេជាប់ពន្ធនាគារ។

ទីប្រឹក្សាសេតវិមាន លោក Richard Sauber បានបញ្ជាក់ក្នុងសប្តាហ៍នេះថា មេធាវីរបស់លោក បៃដិន បានរកឃើញឯកសារសម្ងាត់នៅការិយាល័យមួយក្នុងមជ្ឈមណ្ឌល Penn Biden Center for Diplomacy and Global Engagement ក្នុងខែវិច្ឆិកា។

ដោយឡែក CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា កាលពីជំនាន់លោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតី ឯកសារទាំងនោះរួមមានព័ត៌មានរសើបអំពីប្រទេសអ៊ុយក្រែន អ៊ីរ៉ង់ និងចក្រភពអង់គ្លេស។

លោក Sauber ក៏បានបញ្ជាក់ផង ដែរថាប្រអប់ឯកសារសម្ងាត់ទីពីរត្រូវបានរកឃើញនៅយានដ្ឋានមួយក្នុងផ្ទះ របស់លោកបៃដិននៅ Delaware៕

ប្រភព CNN ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img