25 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

លោកឆាយ គឹមខឿន៖ អ្នកសារព័ត៌មាន ហេតុអ្វីបានជាការថតរូបខ្លះមិនត្រូវបាន អនុញ្ញាត

- Advertisement -spot_img

មន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានពន្យល់ប្រាប់អ្នកសារព័ត៌មានជុំវិញមូលហេតុ អ្វីខ្លះដែលសមត្ថកិច្ចបានប្រើសិទ្ធិរារាំងការថតរូបក្នុងហេតុការណ៍ណាមួយដែលកើតឡើង។

ទំនាស់រវាងសមត្ថកិច្ចអនុវត្តច្បាប់ជាមួយនឹងក្រុមសារព័ត៌មានដែលអះអាងខ្លួនឯងថាជាអំ ណាចទី៤ តែងកើតមានជារឿយៗដោយសារតែពេលខ្លះ អ្នកសារព័ត៌មានមិនត្រូវបានអនុ ញ្ញាតឱ្យមានការថតរូបក្នុងហេតុការណ៍ដែលប៉ូលីសកំពុងធ្វើការស៊ើបអង្កេតរកតម្រុយឡើយ ។

ក្នុងហេតុការណ៍នោះ អ្នកសារព័ត៌មានខ្លះ បានអះអាងថាគេមានសិទ្ធិក្នុងការថតរួបដើម្បី យកទៅចុះផ្សាយដោយផ្អែកលើសេរីភាពបញ្ចេញមតិរបស់ពួកគេចែងក្នុងមាត្រារដ្ឋធម្មនុញ្ញ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯកឆាយ គឹមខឿន ក្នុងសន្និសីទកាសែតមួយនាថ្ងៃទី១៤តុលាឆ្នាំ២០២២ បានពន្យល់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនូវ មូលហេតុអ្វីបានជាការថតរូបខ្លះ មិនត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យឡើយ។

ភាពមិនសូវចុះសម្រុងគ្នារវាងសមត្ថកិច្ចនគរបាល ត្រូវគេរាយការណ៍ផងដែរពាក់ព័ន្ធនឹងអំពើផាកពិន័យតាមដងផ្លូវជាពិសេសនគរបាលចរាចរណ៍ដែលខ្លះជាមន្ត្រីស្អាតស្អំប៉ុន្តែមន្ត្រីខ្លះ ជាមន្ត្រីប្រឡាក់ប្រឡូសនូវអំពើពុករលួយ។

ករណីរឿងចរាចរណ៍ គឺជារឿងធំមួយដែលតែងកើត មានស្ទើរជាប្រចាំរវាងនគរបាលអនុវត្តច្បាប់ជាមួយនឹងប្រជាពលរដ្ឋដែលតែងចោទថានគរ បាលតាមដងផ្លូវមិនសូវជាអ្នកដែលអនុវត្តច្បាប់ត្រឹមត្រូវទេ។

មន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិលោកឧត្តមសេនីយ៍ឯកឆាយគឹមខឿន បានបញ្ជាក់ប្រាប់ក្នុងសន្និសីទកា សែតថា ពលរដ្ឋអាចរាយការណ៍តាមប្រព័ន្ធ Hot Line ១១៧ នៅពេលណាដែលមានអំពើ មិនប្រក្រតីដោយមន្ត្រីអនុវត្តច្បាប់ធ្វើមិនត្រឹមត្រូវ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img