29 C
Phnom Penh
Monday, April 28, 2025
- Advertisement -spot_img

លោកខាងលិច នឹងមិនអនុញ្ញាតឲ្យរុស្ស៉ី ចាត់ចែងសន្តិភាពនៅអ៊ុយក្រែនទេ

- Advertisement -spot_img

( ក្រុងប៊ែរឡាំងៈ) លោក Olaf Scholz បាននិយាយថារុស្ស៊ី នឹងមិនរួចខ្លួនជាមួយ នឹងការព្យាយាមគូសព្រំដែន អ៊ុយក្រែន ឡើងវិញ ដោយការបង្កើតអង្គហេតុ នៅនឹងកន្លែងហើយរង់ចាំក្រុង Kyiv និងសម្ព័ន្ធមិត្តរបស់ខ្លួនដោយទទូចថាលោកខាងលិច នឹងមិន ប្រកាន់ជំហរសម្រាប់ “diktat” ឬ តាមការកំណត់នោះទេ។ តែបណ្ដាប្រទេសលោកខាងលិចនឹងមិនបណ្តោយឲ្យរុស្ស៉ីចាត់ចែងសន្តិភាពដោយបង្ខំលើអ៊ុយក្រែន នោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយកាលពីសប្តាហ៍មុនថាទីក្រុងកៀវនឹងមិនដោះដូរទឹកដីរបស់ខ្លួន ជាមួយរុស្ស៉ីដើម្បីសន្តិភាពឡើយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីតាលី RAI ជាមួយការបញ្ជាក់ថារូបលោកត្រូវបានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ស្នើសុំឱ្យពិចារណាធ្វើដូច្នេះ។ ប៉ុន្តែ រដ្ឋាភិបាលបារាំងបានច្រានចោលការលើកឡើងបែបនេះ។

រដ្ឋាភិបាល បារាំង បាន បដិសេធ ថា មិន មាន ការ លើក ឡើង បែប នេះ ទេ។ កាលពីថ្ងៃចន្ទ លោក Scholz បាននិយាយថា ការផ្លាស់ប្តូរព្រំដែនបំបាំងកាយបែបនេះនឹងមិនត្រូវបានទទួលយកដោយលោកខាងលិចទេ ប្រសិនបើអ៊ុយក្រែនជំទាស់នឹងពួកគេ។

ជុំវិញការលើកឡើងនេះ លោក សូលហ៍ បានគូសបញ្ជាក់ដូច្នេះថា «របៀបកែប្រែព្រំដែនបែបនេះ នឹងមិនត្រូវបានទទួលស្គាល់ដោយលោកខាងលិចទេ ប្រសិនបើអ៊ុយក្រែនជំទាស់។ ផ្លូវតែមួយគត់សម្រាប់រុស្ស៊ី គឺឈានរកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន តែមិនមានន័យថាជាការដោះដូរយកទឹកដី ដើម្បីចុះហត្ថលេខាទេ»។ លោកបន្ថែមថា «ជម្លោះនៅអ៊ុយក្រែនក៏មិនដូចករណីនៅតំបន់គ្រីមៀ (Crimea) ដែរ ដែលមានន័យថានៅពេលសង្រ្គាមបានបញ្ចប់ នោះគឺគ្មានការបាញ់ប្រហារទៀតទេ»។

គួរបញ្ជាក់ថា រុស្ស៊ី បានបញ្ចូលតំបន់គ្រីមៀ ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន ក្នុងឆ្នាំ២០១៤ ហើយចាប់តាំងពីពេលនោះមក រុស្ស៉ីបានទាមទារអធិបតេយ្យភាពលើ តំបន់សមុទ្រខ្មៅ ហើយការទាមទារនេះត្រូវបានច្រានចោលដោយទីក្រុងកៀវ និងប្រទេសមួយចំនួនទៀត។ ជាក់ស្តែង ការផ្តល់អាវុធទៅជួយអ៊ុយក្រែនដើម្បី ការពារខ្លួនពីការឈ្លានពាន និងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ គឺធ្វើឡើងដើម្បីឲ្យប្រាកដថាការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន គឺជារឿងចៀសមិនរួច បើទោះបីជាទីក្រុងមូស្គូបានហៅសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនថាជាប្រតិបត្តិការយោធាពិសេស ដើម្បីធ្វើឲ្យមានសន្តិភាព និងកម្ចាត់ ក្រុមជាតិនិយមជ្រុលក៏ដោយនោះ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img