បាត់ដំបង: ថ្ងៃទី១៣ ខែកម្ភ: ឆ្នាំ២០២៤ វេលាម៉ោង04:00នាទីទៀបភ្លឺមានករណីអគ្គីភ័យមួយកើតឡើងនៅចំណុចក្រុមទី14 ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ បានឆេះរោងកសិដ្ឋានចិញ្ចឹមមាន់របស់ឈ្មោះឌិប ផាឌីន ភេទប្រុសអាយុ 42ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើ ។
ករណីអគ្គីភ័យនេះបានបណ្តាលអោយខូចខាតដូចខាងក្រោម:
- ឆេះរថយន្តចំនួន02គ្រឿង
-ម៉ូតូចំនួន03គ្រឿង
-រោងមាន់ធ្វើអំពីឈើប្រក់សង្ក័សីចំនួន02ខ្នង 8គុណ60ម៉ែត្រ
-រោងឡានចំនួន01ខ្នង 15គុណ12ម៉ែត្រ
-មាន់ពីរោង12.000ក្បាល និងសម្ភារៈប្រេីប្រាស់មួយចំនួនធំ សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែល ២០ ម៉ឺនដុល្លាអាមេរិក ។
🌹មូលហេតុបណ្ដាលមកពីឆេះប្រពន័្ធហ្គាសកំដៅមាន់ករណីនេះយេីងបានប្រើប្រាស់ឡានទឹកចំនួន៤គ្រឿង។






ប្រភព Facebook Vireak Sam ផ្សាយបន្តដោយគិរីដងរែក




