30.5 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

រុស្ស៊ី ៖ អាល្លឺម៉ង់ ភ្លេចប្រវត្តិសាស្រ្ត ឧក្រិដ្ឋកម្មរបស់ ណាស៊ី ក្នុងសង្គ្រាមលោកលើកទីពីរ

- Advertisement -spot_img

នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមករានេះ ប្រទេសរុស្ស៊ី បានប្រតិកម្មដោយកំហឹង ចំពោះការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការយល់ព្រមបញ្ជូនរថក្រោះ Leopard 2 ទៅអ៊ុយក្រែន ដោយនិយាយថា ទីក្រុងបែរឡាំង បានបោះបង់ចោលទំនួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះប្រទេសរុស្ស៊ី ដែលកើតឡើងពីឧក្រិដ្ឋកម្មរបស់ ណាស៊ី ក្នុងសង្គ្រាមលោកលើកទីពីរ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅក្នុងសារ Telegram ថា ទង្វើនេះ សបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមរបស់អាល្លឺម៉ង់ នៅក្នុងសង្រ្គាមដែលបានគ្រោងទុក ប្រឆាំងនឹងរុស្ស៊ី។

ស្ថានទូតរុស្ស៊ី នៅទីក្រុងបែរឡាំង និយាយថា ការសម្រេចចិត្តដែលក៏នឹងបើកផ្លូវឲ្យសមាជិកអង្គការណាតូផ្សេងទៀត អាចបញ្ជូនរថក្រោះផលិតដោយអាល្លឺម៉ង់ផងដែរនោះ គឺនឹងធ្វើឲ្យជម្លោះរយៈពេល១១ខែនៅក្នុងប្រទេសអ៊ុយក្រែន កាន់តែរីកធំ និងក្លាយជាការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់រវាងរុស្ស៊ីនិងសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់លោក Sergei Nechayev បាននិយាយថា “ការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុតនេះនឹងនាំឲ្យជម្លោះ ឈានទៅដល់ការប្រឈមមុខដាក់គ្នាក្នុងកម្រិតថ្មីមួយទៀត។ លោកបានបន្ថែមថាវានឹងបង្កឲ្យមានការខូចខាត ដែលមិនអាច ជួសជុលបានចំពោះស្ថានភាពដ៏គួរឲ្យស្អប់ខ្ពើម នៃទំនាក់ទំនង រុស្ស៊ី-អាល្លឺម៉ង់”។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានប្រតិកម្មភ្លាមៗពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីននោះទេ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img