ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ទី០៦ខែសីហាថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានសម្លាប់អ្នកជាតិនិយមអ៊ុយក្រែជិត ៥០០ នាក់នៅក្នុងតំបន់ Kherson តាមរយៈការវាយប្រហារពីអាកាស និងការបាញ់កាំភ្លើងធំ។
មន្ត្រីក្រសួងបានប្រាប់អ្នកសារព័ត៌មានថា “នៅជិតភូមិ Belogorka ក្នុងតំបន់ Kherson, ការវាយប្រហារពីអាកាស និងការបាញ់កាំភ្លើងធំរបស់កងទ័ពអាកាសរុស្ស៊ី បានវាយប្រហារលើទីតាំងដាក់ពង្រាយបណ្តោះអាសន្ននៃកងពលតូចចល័តទ័ពអាកាសលេខ ៤៦ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ អ្នកជាតិនិយមជាង ៤០០ នាក់ត្រូវបានសម្លាប់”។
លើសពីនេះ ក្រសួងបានបន្ថែមថា អ្នកជាតិនិយមអ៊ុយក្រែន ៧០ នាក់ផ្សេងទៀតត្រូវបានសម្លាប់ និង ១៥០ នាក់រងរបួស ជាលទ្ធផលនៃការវាយប្រហារ ដោយកងទ័ពអាកាសរុស្ស៊ីប្រឆាំងនឹងកងវរសេនាតូចលេខ ១០៥ នៃកងពលតូចមេកានិចទី ៦៣ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងតំបន់ Andreevka, Lozovoye និង Dolgoye នៅក្នុងតំបន់ Kherson៕




ប្រភព CNBC ប្រែសម្រួលដោយគីរីដងរែក




