ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានហៅការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រគីមីនៅភាគខាងកើតប្រទេសអ៊ុយក្រែនថាជា “អំពើឆ្កួតលីលា”។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky
ការអត្ថាធិប្បាយរបស់គាត់ បានកើតឡើង បន្ទាប់ពីការវាយប្រហារអាកាសរបស់រុស្ស៊ីនៅទីក្រុង Sievierodonetsk បានវាយប្រហារស៊ីទែន អា ស៊ីតនី ទ្រី ក នៅឯរោងចក្រគីមីមួយកន្លែងដែលបណ្តាលឲ្យមានការលេចធ្លាយផ្សែងដ៏ធំ។
លោក Zelensky បាននិយាយនៅថ្ងៃពុធទី១ខែមិថុនានេះថា “ដោយសារវត្តមាននៃផលិតកម្មគីមីទ្រង់ទ្រាយធំក្នុងទីក្រុង Severodonetsk, ការវាយប្រហាររបស់កងទ័ពរុស្ស៊ីនៅទីនោះ រួមទាំងការទម្លាក់គ្រាប់បែកផងដែរនោះ គឺជារឿងដ៏ឆ្កួតលីលាជាទីបំផុត។ ប៉ុន្តែនៅថ្ងៃទី៩៧នៃសង្រ្គាម វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទៀតទេ សម្រាប់យោធារុស្ស៊ី សម្រាប់មេបញ្ជាការរុស្ស៊ី សម្រាប់ទាហានរុស្ស៊ី ដែលភាពឆ្កួតលីលាណាមួយក៏អាចទទួលយកបានដែរ”។
លោក Serhiy Haidai អភិបាលតំបន់ Luhansk បានបង្ហោះរូបភាពនៃពពកដ៏ក្រាស់ គ្របដណ្តប់លើទីក្រុង Severodonetsk និងបានជំរុញឲ្យប្រជាពលរដ្ឋ ស្នាក់នៅក្នុងផ្ទុះ ហើយពាក់របាំងមុខការពារឧស្ម័ន ឬរបាំងការពារផ្សេងៗ។
លោក Haidai បញ្ជាក់ថា ភាគច្រើននៃទីក្រុង Sievierodonetsk គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បើទោះបីជាការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅតែបន្ត ហើយទីក្រុងមិនត្រូវបានឡោមព័ទ្ធក៏ដោយ៕

ប្រភព NDTV