25.5 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

រុស្ស៊ី ព្រមានជាថ្មីពីហានិភ័យសង្រ្គាមនុយក្លេអ៊ែរទ្រង់ទ្រាយធំ

- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានព្រមានថា ជម្លោះណាមួយរវាងរដ្ឋនុយក្លេអ៊ែរ ទំនងជានឹងបង្កទៅជាសង្គ្រាមនុយក្លេអ៊ែរទ្រង់ទ្រាយធំ ដូច្នេះហើយ គួរតែចៀសវាងរឿងនេះ ឲ្យខានតែបាន។

លោក Lavrov បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី០១ខែធ្នូថា “សង្គ្រាមរវាងមហាអំណាចនុយក្លេអ៊ែរ គឺមិន អាចទទួលយកបានឡើយ។ ទោះនរណាសម្រេចចិត្តចាប់ផ្តើមវាដោយប្រើមធ្យោបាយសាមញ្ញក៏ដោយ វានឹងមានគ្រោះថ្នាក់ដ៏ធំដែលបង្កទៅជាសង្គ្រាមនុយក្លេអ៊ែរទ្រង់ទ្រាយធំ”។

នៅពេលត្រូវបានសួរអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ដើម្បីកាត់បន្ថយសមត្ថភាពយុទ្ធសាស្ត្ររបស់ពួកគេ អ្នកការទូតរូបនេះបានឆ្លើយតបថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានធ្វើឲ្យជាប់គាំងកិច្ចចរចាទ្វេភាគី ក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការកំណត់អាវុធវាយលុកជាយុទ្ធសាស្ត្រ មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrovលោក Lavrov បានកត់សម្គាល់ថា “វាមិនពិបាកនោះទេ ក្នុងការស្វែងយល់ហេតុផល”។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ទំនួលខុសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីរនៅលើពិភពលោក មិនផ្លាស់ប្តូរទេ ហើយបានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងដោយមេដឹកនាំរុស្ស៊ី និងអាមេរិកថា សង្រ្គាមនុយក្លេអ៊ែរមិនអាចមាននអ្នកណាម្នាក់ឈ្នះឡើយ ដូច្នេះហើយមិនត្រូវអនុញ្ញាតឲ្យកើតមាននោះទេ។

រុស្ស៊ីមានឆន្ទៈក្នុងការទទួលយកសេចក្តីថ្លែងការណ៍នោះ ហើយបានសង្កត់ធ្ងន់ថា ជម្លោះណាមួយរវាងរដ្ឋនុយក្លេអ៊ែរគឺមិនអាចទទួលយកបានឡើយ ព្រោះថា សូម្បីតែសង្រ្គាមធម្មតាក៏មានហានិភ័យដ៏ធំ នៃការឈានទៅដល់ការប៉ះទង្គិចនុយក្លេអ៊ែរដែរ។

ការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក ចាប់តាំងពីលោកពូទីន ប្តេជ្ញាកាលពីចុងខែកញ្ញា ក្នុងការការពារទឹកដីនិងប្រជាជនរបស់រុស្ស៊ីដោយប្រើកម្លាំងនិងធនធានទាំងអស់ដែលខ្លួនមាន។

ការកត់សម្គាល់របស់គាត់នៅពេលនោះ ត្រូវបានអ្នកវិភាគ និងមន្ត្រីលោកខាងលិចបកស្រាយយ៉ាងទូលំទូលាយថា ជាការព្រមានបាញ់នុយក្លេអ៊ែរ៕

ប្រភព Chatham House ប្រែសម្រយលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img